(+855) 11 909 020 / 69 909 011

ផឹកទឹកក្ដៅឧណ្ហៗ ក្នុងអំឡុងពេលពោះទទេ ល្អចំពោះសុខភាព

សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ការផឹកទឹកក្ដៅឧណ្ហៗក្នុងអំឡុងពេលពោះទទេរ គឺជួយសម្អាតរាងកាយ បង្កើនថាមពល បង្ការ និងព្យាបាលជម្ងឺមួយចំនួន។  

 

ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការផឹកទឹកក្ដៅឧណ្ហៗពេលព្រឹកក្នុងអំឡុងពេលពោះទទេរ៖ 

 

១-  ជួយលាងសម្អាតក្រពះ និងពោះវៀន

២- ជួយបណ្ដេញជាតិពុលពីក្នុងរាងកាយមកក្រៅតាមរយៈការបែកញើស និងបង្ហូរនោម 

៣-  ជម្រុញដល់សារពាង្គកាយស្រូបយកសារធាតុចិញ្ចឹមបានយ៉ាងល្អ

៤- ជួយបង្កើនកោសិកាឈាម និងកោសិកាសាច់ដុំថ្មី

៥- រក្សាតុល្យភាព នៃប្រព័ន្ធទឹករងៃ ដែលជួយសម្រួលដល់រាងកាយបញ្ចេញនូវសកម្មភាព និងប្រឆាំងជម្ងឺផងដែរ

 

ខាងក្រោមនេះជាការណែនាំទាក់ទងនឹងការផឹកទឹកក្ដៅឧណ្ហៗពេលពោះទទេរ៖

 

- មុនទទួលទានអាហារពេលព្រឹក សូមផឹកទឹកក្ដៅឧណ្ហៗនាពេលព្រឹកក្នុងចំណុះ ៦៤០ មីល្លីលីត្រ។ 

- បន្ទាប់ពីផឹកទឹកក្ដៅឧណ្ហៗរួចហើយ សូមកុំទាន់បរិភោគ ឬផឹកភេសជ្ជៈអ្វីឱ្យសោះ សូមរងចាំ ៤៥ នាទីសិន ទើបអាចបរិភោគអាហារពេលព្រឹក។ 

 

ដោយឡែក ក្នុងករណីបរិភោគអាហារនាពេលថ្ងៃត្រង់ និងល្ងាច លោកអ្នកក៏អាចផឹកទឹកក្ដៅឧណ្ហៗមុន ១៥ នាទី ក្នុងពេលបរិភោគអាហារ ឬក្រោយពេលបរិភោគ ដើម្បីជួយសម្រួលដល់ការរំលាយអាហារ។

 

ចំណាំ៖ ចំពោះអ្នកដែលមានការពិបាកក្នុងការផឹកទឹកនាពេលព្រឹកព្រលឹម ដូចជា មនុស្សចាស់ ឬអ្នកជម្ងឺ អាចផឹកទឹកក្នុងល្បឿនយឺតៗ បន្តបន្ទាប់រហូតដល់គ្រប់ ៤ កែវ ឬឱ្យបានគ្រប់ក្នុងចំណុះ ៦៤០ មីល្លីលីត្រ៕ 

 

-កែសម្រួល និងស្រាវជ្រាវដោយ៖ សុខក្រម-Sokhakrom 

-ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស