(+855) 11 909 020 / 69 909 011

អត្ថប្រយោជន៍នៃស្ពៃជើងទាចំពោះសុខភាពរបស់អ្នកទទួលទាន

សុខភាព៖ ស្ពៃជើងទា ឬ ស្ពៃតឿ ជាបន្លែសម្បូរទៅដោយសារធាតុចិញ្ចឹម ដូចជាវីតាមីន C ប៉ូតាស្យូម អាស៊ីតហ្វូលិក និងកាបូនអ៊ីដ្រាតជាដើម ដែលបានផ្ដល់សារប្រយោជន៍ដល់អ្នកទទួលទានដូចជា៖ 

 

- ការពារអ្នកពីជំងឺផ្សេងៗ 

- ប្រឆាំងអុកស៊ីតកម្ម 

- ប្រឆាំងនឹងជំងឺកាច់សាហាវ និងបង្ការពីជំងឺមហារីក 

- ការពារជម្ងឺបេះដូង និងតម្រងនោម 

- ជួយពង្រឹងសាច់ដុំ 

- ជំនួយដល់ការលូតលាស់ខួរក្បាលទារកឱ្យមានភាពឆ្លាតវៃ (ស្រ្តីពរពោះគួរទទួលទានស្ពៃជើងទា ឬ ស្ពៃតឿ ក្នុងបរិមាណសមល្មម) 

- ផ្ទុកសារធាតុជួយបន្ថយភាពតានតឹងក្នុងអារម្មណ៍ 

- ស្ពៃជើងទាផ្ទុកជាតិខ្លាញ់ និងស្ករទាប ដែលជួយការពារមិនឱ្យកើនឡើងនៃកាឡូរី៕

 

- កែសម្រួល និងស្រាវជ្រាវដោយ៖ សុខក្រម-Sokhakrom 

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស