សុខភាព៖ ការបិតម៉ាស់នៅលើផ្ទៃមុខ គឺធ្វើឱ្យស្បែកមុខទទួលបាននូវជាតិសំណើម ទប់ស្កាត់ភាពជ្រីវជ្រួញ បន្តឹងស្បែកមុខ កម្ចាត់ជាតិខ្លាញ់ ទន់រលោង និងភ្លឺថ្លា។
ថ្វីត្បិតែការម៉ាស់ផ្ដល់អត្ថប្រយោជន៍ចំពោះស្បែកមុខដូចបានរៀបរាប់ខាងលើមែន តែលោកអ្នកក៏ត្រូវដឹងពីគន្លឹះមួយចំនួនទាក់ទងនឹងការបិតម៉ាស់ផងដែរ ហើយខាងក្រោមនេះជាការណែនាំ៖
- លោកអ្នកត្រូវជ្រើសរើសម៉ាស់បិតមុខដែលត្រូវនឹងស្បែកមុខរបស់អ្នក ហើយគួរតែបិតម៉ាស់ ២ ដង ក្នុង ១ សប្ដាហ៍។
- ចំពោះស្រ្តីដែលមានផ្ទៃមុខស្ងួត និងមិនសូវធ្វើការតុបតែងមុខ អាចបិតម៉ាស់បានដោយមិនចាំបាច់ប្រើប្រាស់ឡេទ្រនាប់ការពារផ្ទៃមុខ។ តែដោយឡែកចំពោះស្រ្តីដែលចូលចិត្ត ឫឧស្សាហ៍ធ្វើការតុបតែងមុខ ត្រូវប្រើឡេទ្រនាប់ការពារផ្ទៃមុខជាមុនសិន មុននឹងបិតម៉ាស ។
- សូមលាងសម្អាតផ្ទៃមុខឱ្យបានស្អាតជាមុន ហើយបិតម៉ាសទុកចោល ១៥ ទៅ ២០នាទី សឹមលាងសម្អាតមុខចេញជាមួយនឹងទឹកធម្មតា។
- បន្ទាប់ពីលាងសម្អាតផ្ទៃមុខរួចហើយ លោកអ្នកមិនត្រូវធ្វើការតុបតែងមុខភ្លាមនោះទេ គឺត្រូវទុកចោលរយៈ៣ម៉ោងសិន មុននឹងចាប់ផ្ដើមធ្វើការតុបតែងមុខ ដើម្បីជៀសវាងប្រតិកម្មលើផ្ទៃមុខ ដែលវាអាចនាំឱ្យ រោលស្បែកមុខ ស្បែកមុខក្រហម ធ្វើឱ្យផ្ទៃមុខរមាស់ជាដើម ។
- មុនចូលគេងសូមលាងសម្អាតផ្ទៃមុខដែលបាន Make up ដើម្បីការពារកុំឱ្យរមាស់ និងខូចស្បែកមុខ។
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom
- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស