(+855) 11 909 020 / 69 909 011

ពងមាន់ជួយធ្វើឱ្យសរសៃសក់មានសុខភាពល្អ ទន់រលោង និងការពារបែកចុង

សុខភាព៖ ប្រសិនបើអ្នកចង់ឱ្យសរសៃសក់មានសុខភាពល្អ​ ទន់រលោង មិនងាយបាក់ ការពារបែកចុង ឆាប់ដុះវែង សូមយកពងមាន់ក្រហម ផ្សំជាមួយប្រេងលាបសក់ ឬទឹកដោះគោជូរ លាបលើសក់ទុកចោលមួយសន្ទុះ រួចលាងសម្អាតចេញជាការស្រេច។ 

 

ខាងក្រោមនេះជាការណែនាំ៖  

 

គ្រឿងផ្សំ៖ 

- ពងមាន់ (ពងមាន់ផ្នែកក្រហម)

- ប្រេងលាបសក់/ ឬទឹកដោះគោជូរ (ជ្រើសរើសមួយណាក៏បានដែរ) 

វិធីធ្វី៖

- ជាដំបូងលោកអ្នកត្រូវយកពងមាន់ផ្នែកក្រហម លាយជាមួយប្រេងលាបសក់ ឬទឹកដោះគោជូរ ហើយកូរវាឱ្យសព្វ 

- បន្ទាប់មកយកវាមកលាបឱ្យសព្វសរសៃសក់ ហើយអប់ទុកចោលរយៈពេល ១៥ នាទី ទើបលាងសម្អាតចេញជាការស្រេច។ 

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom 

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស