(+855) 11 909 020 / 69 909 011

ចង់បានសក់ស្អាតសូមកក់សក់ជាមួយទឹកក្រូចឆ្មារ

សុខភាព៖ ក្រូចឆ្មារ ត្រូវបានឱ្យដឹងថាសម្បូរអាស៊ីតពីធម្មជាតិ និងវីតាមីន C ដែលសុទ្ធសឹងតែមានអត្ថប្រយោជន៍ចំពោះសរសៃសក់ រួមមាន ជួយឱ្យសរសៃសក់រឹងមាំ ការពារសក់ជ្រុះ សក់មានអង្គែ និងសក់ប្រេង។ ដោយសារតែបែបនេះហើយទើបទឹកក្រូចឆ្មារ ត្រូវបានគេយកទៅកក់សក់។ 

ខាងក្រោមនេះជាការណែនាំ៖ 

វិធីប្រើ៖ ជាដំបូងសូមអ្នកងូតទឹក ឬចាក់ទឹកឱ្យសើមជោគស្បែកក្បាល និងសក់។ បន្ទាប់មកយកទឹកក្រូចឆ្មារមកកក់ថ្នមៗនៅលើសក់ និងស្បែកក្បាល រយៈពេល ១០-១៥ នាទី រួចលាងចេញជាការស្រេច។ 

ចំណាំ៖ អ្នកកក់សក់ដោយប្រើកូចឆ្មារ ត្រឹមតែ ២ ថ្ងៃម្ដង ឬមួយសប្ដាហ៍ ៣ ដងបានហើយ។ ក្នុងករណីប្រើប្រាស់ក្រូចឆ្មារយកមកកក់សក់លើសកម្រិត នោះនឹងប៉ះពាល់សុខភាពសរសៃសក់ តែវាមិនផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ៕ 

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom 

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស