(+855) 11 909 020 / 69 909 011

បង្កើនថាមពលខួរក្បាល និងជាតិទឹកក្នុងខ្លួននៅពេលយប់កុំភ្លេចញ៉ាំផ្លែឪឡឹក

សុខភាព៖ ប្រសិនបើអ្នកអស់កម្លាំង ហើយងងុយគេង និងត្រូវការពង្រឹងស្មារតីខួរក្បាលដើម្បីបំពេញការសិក្សា ឬការងារនៅពេលយប់ អ្នកអាចបរិភោគផ្លែឪឡឹកបានជំនួយឱ្យភេស្ជៈប៉ូវកម្លាំងកំប៉ុង ព្រោះថា ផ្លែឪឡឹកនឹងជួយឱ្យអ្នកមានស្មារតីល្អស្វាងងងុយដេក បង្កើនថាមពលដល់រាងកាយ និងខួរក្បាល។ ជាមួយគ្នានេះ សារធាតុក្នុងផ្លែឪឡឹក ក៍ជួយការពារ និងកាត់បន្ថយបញ្ហាបាក់សម្រស់ ដោយសារតែគេងយប់ជ្រៅ ឬដាច់ងងុយផងដែរ។     

 

ការលើកឡើងដោយសំអាងថា ឪឡឹក គឺជាផ្លែឈើសម្បូរជាតិទឹកណាស់ ថែមទាំងផ្ទុកទៅដោយសារធាតុ បេតា វីតាមីន C សារធាតុ Choline និងសារធាតុ Citrulline ដែលបានផ្ដល់អត្ថប្រយោជន៍ដល់អ្នកទទួលទានដូចជា៖ 

 

- ជួយធ្វើឱ្យស្បែកស្អាត  

- បង្ការជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាលបានដល់ទៅ ២០ % 

- បន្ថយការឈឺចាប់សាច់ដុំ ដែលបណ្ដាលមកពីហាត់កីឡាអស់កម្លាំង ឬអង្គុយមុខកុំព្យូទ័រយូរ 

- ពង្រឹងស្មារតីឱ្យនឹងន មិនងងុយគេង ពិសេសអ្នកដែលត្រូវធ្វើការ ឬរៀនដល់យប់ជ្រៅ 

- បង្ការភាពធាត់ (ឪឡឹក១ផ្លែ មាន៤០កាឡូរី និងគ្មានជាតិខ្លាញ់ ដូចនេះអ្នកអាចញ៉ាំផ្លែឪឡឹកបានច្រើន ដោយមិនខ្លាចពីការឡើងទម្ងន់) 

- ជំនួយដល់ក្រលៀន

- ជួយបញ្ចេញជាតិពុល 

- ជាពិសេសអាចបម្លែងឲ្យឈាមមានលំហូរចលនាល្អដែលជំនួយដល់សមត្ថភាពផ្លូវភេទបុរស  

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom 

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស