សុខភាព៖ របបអាហារ គឺពិតជាសំខាន់ណាស់សម្រាប់អ្នកចូលចិត្តកីឡា ព្រោះថា ការលេងកីឡា បានធ្វើឱ្យយើងបញ្ចេញនូវថាមពល និងជាតិពុលចេញពីរាងកាយជាច្រើន ដូច្នេះ វាទាមទារឱ្យយើងទទួលទានអាហារដើម្បីបង្កើនថាមពល និងសារធាតុចិញ្ចឹមដល់រាងកាយឡើងវិញ។
ទន្ទឹមនឹងនេះដែរ អ្នកក៏គួរតែដឹងពីរបបអាហារដែលត្រូវនឹងប្រភេទកីឡាដែលយើងហាត់ ឬលេងផងដែរ។
ខាងក្រោមនេះជាការណែនាំ៖
១- អ្នកលេងកីឡាទូទៅ ឬហាត់ប្រាណតាមក្លឹប គួរតែទទួលទានអាហារដែលសម្បូរប្រូតេអ៊ីនច្រើន ដូចជា សាច់ បន្ថែ ស៊ុត និងទឹកដោះគោជាដើម។
២- អ្នកលេងកីឡាកររត់ប្រណាំង អ្នកប្រដាល់ និងអ្នកហែលទឹក គួរតែទទួលទានអាហារដែលមានជាតិកាបូហារ៉េតឱ្យបានច្រើនដូចជា បាយ ជាដើម ព្រោះអាហារផ្ទុកសារជាតិនេះអាចរក្សាទុកកម្លាំងបានរយៈពេលយូរ។ ជាមួយគ្នានេះដែរ អ្នកក៏ត្រូវតែបរិភោគសាច់ពណ៌ក្រហមឱ្យបានច្រើន និងត្រឹមត្រូវតាមការកំណត់ក្នុងរបបអាហារប្រចាំថ្ងៃផងដែរ (តើក្នុងមួយថ្ងៃអ្នកត្រូវទទួលទានសាច់ពណ៌ក្រហមប៉ុន្មាន?) ដើម្បីការពារការឡើងជាតិអាស៊ីត ឬប៉ះពាល់ដល់សុខភាព។
៣- អ្នកលេងកីឡាករកាយវប្បកម្ម គួរទទួលទានអាហារដែលមានផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ ដែលមាននៅក្នុងសាច់ និងបន្លែពណ៌បៃតង, ហើយនឹងភេសជ្ជៈប៉ូវមួយចំនួនទៀតដូចជា ទឹកសណ្ដែក ឬទឹកដោះគោ ដើម្បីបង្កើនថាមពល និងសុខភាពរបស់ខ្លួន៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom
- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស