សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ការទទួលទានអាហារដែលមិនសូវសម្បូរជាតិខ្លាញ់សត្វ និងអាហារសម្បូរវីតាមីន B12 (ត្រីសាម៉ុង ស៊ុត ផ្សិត បន្លែពណ៌បៃតង សារ៉ាយសមុទ្រ និងទឹកសណ្ដែក) ព្រមទាំងផ្លែឈើ គឺជួយបង្កើនការចងចាំរបស់យើង និងបង្ការជម្ងឺភ្លេចភ្លាំង។
បន្ថែមពីលើនេះដែរ អ្នកមិនគួរទទួលទានអាហារដែលផ្ទុកជាតិទង់ដែងច្រើននោះទេ ដូចជា ខ្យងជាដើម ព្រោះវាធ្វើឱ្យការចងចាំធ្លាក់ចុះ ដែលប្រឈមខ្ពស់ការជម្ងឺភ្លេចភ្លាំងនៅពេលចាស់ជរា៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom
- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស