(+855) 11 909 020 / 69 909 011

ផលប៉ះពាល់ដែលបណ្ដាលមកពីការបរិភោគមីកញ្ចប់ ឬមីកំប៉ុងច្រើនពេក

សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា សម្រាប់អ្នកដែលបរិភោគមីកញ្ចប់ ឬមីកំប៉ុងច្រើនពេកនឹងប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ និងធ្វើឱ្យស្លាប់មុនអាយុផងដែរ។

ផលប៉ះពាល់ដែលបណ្ដាលមកពីការបរិភោគមីច្រើនមានដូចជា៖  

- សម្ពាធឈាមឡើងខ្ពស់ 

- ជាតិស្ករក្នុងឈាមឡើងខ្ពស់ 

- លើសជាតិខ្លាញ់ត្រង់ចង្កេះ 

- កម្រិតកូឡេស្តេរ៉ុលខុសធម្មតាដែលអាចបង្កទៅជាជំងឺទឹកនោមផ្អែម គាំងបេះដូង ឬ ដាច់សរសៃឈាមខួរក្បាលជាដើ។ 

ចំពោះផលប៉ះពាល់ដល់សុខភាពខាងលើ បុរស និងស្រ្តីគឺទទួលរងដូចគ្នា ក៏ប៉ុន្តែបុរសមិនធ្ងន់ធ្ងរដូចស្រ្តីនោះទេ ព្រោះតែមូលហេតុភាពខុសគ្នានៃជីវសាស្ត្ររវាងបុរសនិងស្ត្រី។ 

ដូច្នេះ អ្នកគួរតែទទួលទានមីកញ្ចប់ ឬមីកំប៉ុង ក្នុងបរិមាណសមល្មមបានហើយ ដើម្បីបង្ការការប្រឈមបញ្ហាសុខភាព

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស