(+855) 11 909 020 / 69 909 011

ក្មេងអាយុក្រោម ១២ ឆ្នាំ ប្រើគ្រឿងអេឡិចត្រូនិចយូរពេករងផលប៉ះពាល់អ្វីខ្លះ?

សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា កុមារ និងក្មេងដែលមានអាយុក្រោម១២ឆ្នាំ នឹងទទួលរងផលប៉ះពាល់ដល់សុខភាពខ្លាំង ប្រសិនបើពួកគេនៅជាមួយគ្រឿងអេឡិតត្រូនិចញឹកញាប់ពេក (ទូរស័ព្ទ កុំព្យូរទ័រ iPads ទូរទស្សន៍...)។  

ការលើកឡើងនេះ ដោយសំអាងថា សុខភាពរបស់ពួកគេនៅទន់ខ្សោយមិនអាចទប់ទល់ជាមួយនឹងសារធាតុវិទ្យុសកម្មនៃគ្រឿងអេឡិចត្រូវនិកបាន។ 

ខាងក្រោមនេះជាផលប៉ះពាល់៖ 

- ប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល និងស្មារតី (បាត់បង់ទំនុកចិត្ត ខ្សោយបញ្ញា និងអសមត្ថភាពគ្រប់គ្រងខ្លួនឯង) 

- ពន្យឺតដល់ការលូតលាស់សរីរាង្គ

- ឡើងទម្ងន់ខុសប្រក្រតីហើយប្រឈមនឹងជម្ងី ឬងាយឈឺ  

- គេងមិនគ្រប់គ្រាន់ (ជាហេតុធ្វើពួកគេទទួលរងផលប៉ះពាល់ផ្សេងៗទៀតដែលបណ្ដាលមកគេងមិនគ្រប់គ្រាន់)។  

 

ដូច្នេះ អ្នកមិនគួរឱ្យកុមារ និងក្មេងអាយុក្រោម ១២ ឆ្នាំ នៅជាមួយគ្រឿងអេឡិចត្រូនិចក្នុងរយៈពេលយូរពេកនោះទេ៕

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស