(+855) 11 909 020 / 69 909 011

តើយើងគួរតែធ្វើអ្វីខ្លះដើម្បីបង្ការជម្ងឺទឹកនោមផ្អែម?

សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា កាលពីមុនជម្ងឺទឹកនោមផ្អែមកើតលើអ្នកដែលមានអាយុ ៣៥ ឆ្នាំទ្បើងទៅ ហើយភាគច្រើនកើតលើអ្នកដែលមានអាយុចាប់ពី ៤៥-៥៥ ឆ្នាំប៉ុណ្ណោះ ក៏ប៉ុន្តែ ១៥ ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា  ជម្ងឺទឹកនោមផ្អែមក៏បានកើតឡើងលើអ្នកដែលមានអាយុពី ១២ ឫ១៣ឆ្នាំទ្បើងទៅផងដែរ។ 

មូលហេតុ ៣ យ៉ាងធំៗដែលបណ្ដាលឱ្យកើតជម្ងឺទឹកនោមផ្អែមគឺ ខ្សោយក្រលៀន មានបញ្ហាបេះដូង និងមានបញ្ហាសសៃឈាមក្នុងខួរក្បាល។   

ដើម្បីការពារខ្លួនពីជម្ងឺទឹកនោមផ្អែម អ្នកគួរតែយល់ដឹង និងអនុវត្តនូវដំបូន្មានដូចបានបង្ហាញជូនខាងក្រោមនេះ៖ 

១- ធ្វើលំហាត់ប្រាណ ឫបញ្ចេញពលកម្មដើម្បីឲ្យបែកញើសច្រើន (បញ្ចេញជាតិពុលតាមរយៈញើស) 

២- កុំទទួលទានអាហារដែលមានជាតិកាទ្បូរីខ្ពស់ញឹកញាប់ពេក 

៣- កុំហូបជាតិសុរាច្រើនពេក ព្រោះការហូបស្រាច្រើនគឺធ្វើឲ្យលំពែងខ្សោយ ដែលមិនអាចផលិតសារជាតិអាំងស៊ុយលីន ដើម្បីមកបង្រ្កាបជាតិស្ករក្នុងរាងកាយ

៤- ទប់ស្កាត់ខ្លួនកុំឱ្យឡើងទម្ងង់លើតម្រូវការរបស់រាងកាយ

៥- បន្ថយការទទួលទានអាហារ និងភេសជ្ជៈរហ័សទាន់ចិត្ត (អាហារ និងភេសជ្ជៈកំប៉ុង ឬកញ្ចប់ ...) 

៦- តាមដាន ឬធ្វើតេស្តពិនិត្យជាតិស្ករក្នុងឈាមឱ្យបានជាប់លាប់តាមការណែនាំរបស់គ្រូពេទ្យ។   

ចំណាំ៖ បើអ្នកអនុវត្តតាមដំបូន្មានខាងលើ នោះអ្នកនឹងបន្ថយការប្រឈមជម្ងឺទឹកនោមផ្អែមបាន ៥០ ភាគរយ៕ 

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom