សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ប្រសិនបើអ្នកទទួលទានទឹកដោះគោជាមួយអាហារពេលព្រឹករៀងរាល់ថ្ងៃ គឺអាចជួយទប់ស្កាត់ការប្រឈមជម្ងឺទឹកនោមផ្អែម ឬឡើងទម្ងន់។
បញ្ជាក់បន្ថែមពីលើនេះដែរ ការបរិភោគអាហារពេលព្រឹកជាមួយនឹងទឹកដោះគោមួយកែវចំណុះ ២៥០ មិល្លីលីត្រ ជួយគ្រប់គ្រង និងបន្ថយជាតិស្ករពេញមួយថ្ងៃ ដូច្នេះ វាជួយទប់ស្កាត់ការឡើងទម្ងន់ជ្រុល (ធាត់) និងបញ្ចុះហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។
ចំណាំ៖ ទឹកដោះគោសម្បូរទៅដោយសារធាតុកាបូអ៊ីដ្រាត និងប្រូតេអ៊ីនខ្ពស់ ដែលជួយកាត់បន្ថយជាតិស្ករក្នុងឈាម៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom
- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស