(+855) 11 909 020 / 69 909 011

អាហារសម្រន់ទាំង ៥ មុខ ញ៉ាំមុនចូលគេងជួយសម្រាកទម្ងន់

សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ការទទួលទានអាហារនៅពេលយប់ជាមូលហេតុធ្វើឡើងទម្ងន់ ក៏ប៉ុន្តែចំណីអាហារខ្លះនៅពេលដែលយើងបរិភោគទៅវាមិនធ្វើឱ្យឡើងទម្ងន់ទេ តែបែរជាជួយសម្រកទម្ងន់ទៅវិញ។ 

ខាងក្រោមនេះជាអាហារសម្រន់ ៥​ យ៉ាងដែលអាចគួរបរិភោគមុនពេលចូលគេងប្រសិនបើឃ្លានពេលយប់ ព្រោះវាជួយចម្អែតក្រពះ មិនប៉ះពាល់សុខភាព និងជួយសម្រក់ទម្ងន់។ 

១- យ៉ាអួរហ្រ្គីក (Greek yogurt)៖ ផ្ទុកប្រូតេអ៊ីនខ្ពស់ និងជាតិស្ករទាប និងការពារសាច់ដុំមិនឱ្យមានខ្លាញ់។ បរិភោគយ៉ាងអួរហ្រ្គីក ជួយជួសជុល និងបង្កើនសាច់ដុំ ជួយដុតជាតិខ្លាញ់ជាហេតុជួយសម្រកទម្ងន់។ 

២- ញ៉ាំទឹកឃ្មុំ ឬឆុងទឹកឃ្មុំផឹក៖ ទឹកឃ្មុំផ្ទុកវីតាមីន និងសារធាតុល្អៗជាច្រើនចំពោះសុខភាព និងស្បែក ថែមទាំងជួយបង្កើនថាមពលដល់រាងកាយផងដែរ។ ហេតុផលសំខាន់មួយវិញទៀត ដែលអ្នកគួរបរិភោគទឹកឃ្មុំនៅពេលយប់មុនពេលចូលគេ គឺជួយជម្រះជាតិពុលចេញពីក្រពះ សម្រួលដល់ការបញ្ចេញកាកសំណល់មកក្រៅវិញ មិនបារម្ភការឡើងទម្ងន់ និងជួយសម្រកទម្ងន់។ 

៣- ផឹកទឹកដោះគោស្រស់គ្មានជាតិខ្លាញ់៖ សម្បូរប្រូតេអ៊ីន ជួយសម្រួលដល់ការគេងបានស្ងប់ និងជម្រុញដល់រាងកាយសម្រកទម្ងន់។ 

៤- ញ៉ាំអាហារធ្វើពីស្រូវសាលី៖ សម្រួលដល់ប្រព័ន្ធរំលាយអាហារ និងជម្រុញដល់ការបញ្ចេញកាកសំណល់ពីរាងកាយ (មិនឱ្យរាងកាយផ្ទុកកាកសំណល់ច្រើន)។ ដូច្នេះ វាទប់ស្កាត់ការឡើងទម្ងន់ និងខូចរាង។   

៥- សូកូឡា ឬទឹកដោះគោសូកូឡា (Chocolate milk)៖ ជ្រើសរើសយកសូកូឡាមានរសជាតិមិនសូវផ្អែមខ្លាំង ឬល្វីង មកទទួលទាននៅពេលយប់មិនធ្វើឡើងទម្ងន់ទេ តែបែរជាជួយបញ្ចុះទម្ងន់ និងបញ្ចុះខ្លាញ់ក្បាលពោះ ព្រោះសូកូឡា ផ្ទុកជាតិខ្លាញ់ទាប និងផ្ទុកនូវសារធាតុជួយបញ្ចុះទម្ងន់ និងខ្លាញ់ក្បាលពោះ។ 

ដូច្នេះ អ្នកអាចជ្រើសរើសយកអាហារណាមួយក្នុងចំណោមវាទាំង ៥ មកទទួលទានបាន។ 

ចំណាំ៖ តែយ៉ាងណាត្រូវដឹងថា សូមកុំទទួលទានអាហារទាំង ៥ យ៉ាងខាងលើនេះច្រើនពេក ព្រោះការទទួលទានអាហារច្រើនពេកគឺជាមូលហេតុធ្វើប៉ះពាល់សុខភាព និងអាចប្រឈមជម្ងឺមួយចំនួន៕  

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom