សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ការធ្វើសមាធិ(ស្មឹងស្មាធ)ងាយៗឱ្យបានទៀតទាត់ជារៀងរាល់ថ្ងៃ ក្នុង ១ ថ្ងៃធ្វើម្ដង ហើយក្នុងមួយដងរយៈពេល ១០- ១៥នាទីម្ដង ជួយសម្រួលដល់ផ្លូវអារម្មណ៍ (ធ្វើឱ្យអារម្មណ៍ល្អ) បង្កើនសុខភាពផ្លូវចិត្ត បន្ថយការឡើងសម្ពាធឈាម សម្រួលដល់ចលនាខួរក្បាល និងជួយឱ្យខួរក្បាលបានសម្រាក ហើយបន្ថយហានិភ័យដាច់សរសៃឈាមខួរក្បាល និងបន្ថយការឈឺចាប់នៃជម្ងឺរ៉ាំរ៉ៃ។ល។
ការណែនាំ៖ ជាដំបូងអ្នកត្រូវរកកន្លែងស្ងាត់គ្មានសំឡេងរំខាន ហើយអង្គុយបត់ជើងដោយធ្វើខ្នងឱ្យត្រង់។ ប្រសិនបើមានការលំបាកក្នុងការធ្វើខ្នងឪ្យត្រង់ អ្នកអាចសាកអង្គុយផ្អែកជញ្ជាំង។ បន្ទាប់មកបិទភ្នែករបស់អ្នក និងដកដង្ហើមធំមួយៗវែងៗ ហើយព្យាយាមធ្វើអារម្មណ៍ ឬតាំងអារម្មណ៍ឱ្យស្ងប់ជាការស្រេច៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom