សុខភាព៖ ខារយ៉ូ ជាកីឡាមួយប្រភេទដែលជួយដុតខ្លាញ់បានខ្លាំង និងល្អចំពោះសុខភាពដូចជា ជួយធ្វើឱ្យបេះដូងមានចលនាដើរបានល្អ ដូចជារត់ ការធាក់កង់ ការរត់លើម៉ាស៊ីនដែរ។
កីឡា មួយប្រភេទនេះ គឺសាកសមសម្រាប់អ្នកលើសទម្ងន់ ឬមនុស្សធាត់ហាត់ ព្រោះកីឡានេះតម្រូវឱ្យអ្នកហាត់យ៉ាងសន្សឹមៗ មិនងាយគ្រោះថ្នាក់ និងទទួលបានអត្ថប្រយោជន៍ច្រើនដូចបានរៀបរាប់ខាងលើ។
ទោះជាយ៉ាងណា អ្នកក៏ត្រូវដឹងដែរថា គួរតែហាត់កីឡាខារយ៉ូឱ្យបានជាមធ្យម ៣០ នាទី ហើយប្រសិនបើអ្នកធាតុ ឬលើសទម្ងន់លេងកីឡាខារយ៉ូ លើសពី៣០នាទី គឺរឹតតែប្រសើរថែមទាំងក្នុងការបញ្ចុះទម្ងន់ និងល្អចំពោះសុខភាព។ ក៏ប៉ុន្តែ បើមនុស្សធាត់ ឬលើសទម្ងន់ ហាត់ខារយ៉ូ ក្រោម ៣០ នាទី រាងកាយធ្វើចលនាដុតខ្លាញ់មិនបានល្អ ហើយពុំសូវទទួលបានអត្ថប្រយោជន៍ចំពោះនោះទេ។
ទន្ទឹមនឹងការហាត់ប្រាណ ខារយ៉ូ នេះដែរ អ្នកលើសទម្ងន់ ឬមនុស្សធាត់ ដែលលេងកីឡានេះ គួរតែយកចិត្តទុកដាក់ក្នុងរបបអាហារផងដែរ ដូចជា បន្ថយការទទួលទានអាហារផ្ទុកជាតិកាបូអារ៉េ និងបន្ថយការទទួលទានបាយ ព្រោះបាយផ្ទុកនូវជាតិប៉ាត់ស្ដា ដែលសារជាតិទាំងពីរនេះ មិនសូវល្អនោះទេចំពោះសុខភាពមនុស្សធាត់។ ផ្ទុយទៅវិញ មនុស្សធាត់ គួរតែ ទទួលទានបន្លែផ្លែឈើ និងប្រភេទសាច់ពណ៌ស (សាច់ត្រី សាច់មាន់...) ឱ្យបានច្រើន ចៀសវាងទទួលទានសាច់ក្រហម (សាច់គោ ឬសាច់ជ្រូក...)៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom