(+855) 11 909 020 / 69 909 011

វិធី ៥ យ៉ាងជួយឱ្យអ្នកបាត់ធុញថប់ និងមានអារម្មណ៍ល្អឡើងវិញ

សុខភាពផ្លូវចិត្ត៖ ប្រសិនបើអ្នកមានអារម្មណ៍ថាស្មុគស្មាញ ធុញថប់ គិតអ្វីមិនចេញ និងចង់ឱ្យអារម្មណ៍ល្អឡើងវិញ  អ្នកគួរតែអនុវត្តតាមការណែនាំខាងក្រោមនេះ៖

 

១- រកពេលវេលាល្អចេញទៅខាងក្រៅដើម្បីលំហែកាយបន្ធូរអារម្មណ៍។ 

២- រកកន្លែងស្ងប់ស្ងាត់ គ្មានសម្លេងរំខាន ដើម្បីសម្រួលអារម្មណ៍ ហើយគិតតែរឿងល្អៗដែលធ្វើឱ្យអ្នកសប្បាយរីករាយ ឬអាចមិនគិតពីអ្វីទាំងអស់ដើម្បីធ្វើឱ្យចិត្តអ្នកស្ងប់។  

៣- ព្យាយាមញញឹមឱ្យបានច្រើន ជាពិសេសត្រូវតែញញឹមក្នុងអំឡុងពេលដែលអ្នកកំពុងតែមានអារម្មណ៍មិនល្អ។  ព្រោះថាការញញឹមគឺជួយបំបាត់អារម្មណ៍តានតឹង និងបង្កើនអារម្មណ៍ល្អឡើងវិញបន្តិចម្ដងៗ។

៤- អានសៀវភៅ ឬអត្ថបទដែលអ្នកចូលចិត្ត ដើម្បីបំបាត់ភាពតានតឹង និងទទួលបានដំបូន្មានដើរចេញពីសម្ពាធផ្លូវចិត្ត។   

៥- អាចចំណាយពេលទៅធ្វើការម៉ាស្សាខ្នង ក្បាល និងបាតជើង ព្រោះវាជួយធ្វើឱ្យអារម្មណ៍ល្អមានភាពស្រណុក ៕ 

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom