សុខភាព៖ ជាធម្មតានៅពេលដែលមានបញ្ហាអ្វីមួយកើតឡើង មនុស្សគ្រប់រូបសុទ្ធតែធ្លាប់មានអារម្មណ៍ក្រេវក្រោធ ក៏ប៉ុន្តែអ្វីដែលមិនធម្មតានោះ គឺយើងត្រូវតែរកដំណោះស្រាយមកបញ្ចប់បញ្ហា និងធ្វើឱ្យអារម្មណ៍ល្អឡើងវិញ ព្រោះថាបើមិនដូច្នោះទេ វាអាចនឹងកើតមានបញ្ហាអាក្រក់ ឬធ្ងន់ធ្ងរជាច្រើន ដោយសារតែអារម្មណ៍ខឹង ក្រេវក្រោធ ឬឆេវឆាវរបស់យើងតែមួយពេល។
ខាងក្រោមនេះជាគន្លឹះជួយបំបាត់ និងបន្ថយអារម្មណ៍ខឹង ឆេវឆាវ ឬក្រេវក្រោធ៖
១- រកទីកន្លែងស្ងប់ស្ងាត់ដើម្បីសម្រួលអារម្មណ៍ ហើយចាប់ផ្ដើមរកឱ្យឃើញនូវប្រភពបញ្ហា។ បន្ទាប់មក យកបញ្ហាទាំងអស់មកដោះស្រាយដោយខ្លួនឯង ឬអាចរកនរណាម្នាក់ដែលអាចជឿទុកចិត្តបានប្រឹក្សាយោបល់ជាមួយគ្នា។
២- លេងកីឡាដែលអ្នកចូលចិត្ត ឬធ្វើអ្វីដែលអ្នកចូលចិត្តដូចជា ស្ដាប់ចម្រៀង មើលTV...។
៣- រកកន្លែងមានបរិយាកាសល្អ ហើយស្រូបយកក្លិនដែលអ្នកចូលចិត្ត រួចបិតភ្នែកស្រមើស្រមៃថាអ្នកកំពុងតែស្ថិតនៅទីកន្លែងដែលអ្នកចង់ទៅ ឬស្រមៃពីបំណងប្រាថ្នារបស់អ្នកជាដើម បន្ទាប់មកបន្ធូរអារម្មណ៍តាមរយៈការដកដង្ហើមចេញវិញ។
៤- វិធីសាមញ្ញមួយទៀតគឺ ចាប់ផ្ដើមរាប់ពីលេខ ១ ដល់លេខ ១០ យឺតៗ ម្ដងជាពីរដង
៥- ដកដង្ហើមធំៗ វែងៗ ពី ៣០ វិនាទី ទៅ ៦០ វីនាទី ដើម្បីស្រូបយកខ្យល់អាកាសឱ្យបានច្រើនបំផុត មុននិងឆ្លើយតបទៅបញ្ហាដែលធ្វើឱ្យអ្នកខឹង (អាចនិយាយបានថា អ្នកត្រូវយកបញ្ហានោះមកគិតនិងព្យាយាមបញ្ចប់អារម្មណ៍ក្រេវក្រោធក្នុងពេលកំពុងតែដកដង្ហើម)៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom