(+855) 11 909 020 / 69 909 011

យល់ដឹងពីអត្ថប្រយោជន៍ទាំង១៣​ យ៉ាងនៃស្លឹកខ្ទឹម

សុខភាព៖ ស្លឹកខ្ទឹម គឺជារុក្ខជាតិម្យ៉ាងដែលត្រូវបានគេយកទៅធ្វើជាគ្រឿងផ្សំសម្រាប់ចម្អិនជាអាហារ ព្រមទាំងច្នៃធ្វើជាឱសថសម្រាប់ព្យាបាលជំងឺ និងជួយសម្រួលដល់អាការជំងឺមួយចំនួនផងដែរ។ 

បញ្ជាក់បន្ថែមទៀត យើងគ្រាន់តែទទួលទានស្លឹកខ្ទឹមដែលមានផ្សំជាមួយអាហារផ្សេងៗ ឬញ៉ាំស្លឹកខ្ទឹម និងគល់ខ្ទឹមតែម្ដង នឹងទទួលបានអត្ថប្រយោជន៍យ៉ាងអស្ចារ្យចំពោះសុខភាព។  

ខាងក្រោមនេះជាអត្ថប្រយោជន៍ដែលទទួលបានពីស្លឹកខ្ទឹម៖

១- ញ៉ាំស្លឹកខ្ទឹមទៀងទាត់ជួយសម្រួលដល់អាការទល់លាមក និងជំនួយដល់ប្រព័ន្ធរំលាយអាហារ 

២- ស្លឹកខ្ទឹមមានជាតិប្រេង ជួយបំបាត់អាការតឹងច្រមុះ ផ្តាសាយ គ្រុនហៀរសំបោរ និងជួយឱ្យដកដង្ហើមបានស្រួលជាងមុន

៣- ស្លឹកខ្ទឹម ១០០ក្រាម ផ្ទុកជាតិកាល់ស្យូម និងផូស្វ័រច្រើន ជំនួយដល់ឆ្អឹង 

៤- បន្ថយកូឡេស្តេរ៉ូល និងទប់ស្កាត់ខ្លាញ់ក្នុងឈាមដែលអាចបន្ថយហានិភ័យស្ទះសរសៃឈាមក្នុងបេះដូង

៥- ជួយការពារពីកោសិកាមហារីក

៦- ប្រសិទ្ធភាពខ្ពស់ក្នុងការបន្ថយការរលាក និងប្រឆាំងបាតេរី

៧- ប្រឆាំងអុកស៊ីតកម្មពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ

៨- បង្កើនកំដៅក្នុងរាងកាយក្នុងខែរងារ 

៩- ជំនួយដល់ភ្នែក ស្បែក និងខួរក្បាល 

១០- ប្រឆាំងស្បែកមានប្រតិកម្ម និងបន្ថយការរលាក 

១១- ជួយទប់ស្កាត់​មិនឱ្យឈាមច្រមុះ និងជួយសម្រួលដល់អាការឈាមច្រមុះ នៅពេលដែលច្រមុះឈាម 

១២- បន្ថយសម្ពាធឈាម 

១៣- ជួយព្យាបាលអាការឈឺបំពង់-ក ឈឺជើង និងជម្ងឺទាក់ទងនឹងច្រមុះ

ចំណាំ៖ ការទទួលទានស្លឹកខ្ទឹមស្រស់ (ស្លឹកខៀវ) គឺទទួលបានអត្ថប្រយោជន៍កាន់តែមានប្រសិទ្ធភាព៕  

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom