(+855) 11 909 020 / 69 909 011

តើអ្នកបានដឹងអ្វីខ្លះពីជំងឺព្រូន?

សុខភាព៖ ព្រូន គឺជាជំងឺមួយប្រភេទដែលសំដៅទៅលើពពួកសត្វល្អិតតូចៗក្នុងពោះវៀន ដែលជំងឺនេះច្រើនកើតឡើងលើកុមារ ដោយសារតែកុមារខ្វះអនាម័យជាងមនុស្សពេញវ័យ។ 

១. មានមូលហេតុជាច្រើនដែលបង្កឱ្យកើតជំងឺព្រូនដូចជា៖ 

- ចំណីអាហារគ្មានអនាម័យ 

- ផឹកទឹកមិនស្អាត 

- បន្ទោរបង់ពាស់វាល

- ដើរជើងទទេរ

- មិនត្រូវយកដៃកខ្វក់លូកមាត់ ជាពិសេសក្មេងៗ 

២. រោគសញ្ញានៃរោគព្រូន៖ 

- ស្លេកស្លាំង

- មិនសូវឃ្លានអាហារ ឬបើឃ្លានគឺឃ្លានខ្លាំង

- រមាស់ទ្វារធំ ច្រមុះ អវយវៈតពូជ

- គេងមិនសូវលក់

- ទល់លាមក ឫរាគរូស

- ក្អួតចង្អោរ 

- ចុកពោះ 

៣. រោគវិនិច្ឆ័យជំងឺព្រូន

- ព្រូន និងសត្វល្អិតក្នុងពោះវៀនមួយចំនួនមិនអាចងាប់ដោយសារថ្នាំទំលាក់ព្រូននោះទេ។ ដូច្នេះការពិនិត្យលាមករកប្រភេទព្រូន ឬសត្វល្អិតក្នុងពោះវៀន ជារឿងសំខាន់មួយដែលយើងត្រូវធ្វើ មុននឹងលេបថ្នាំព្យាបាល។ 

ចំពោះរោគវិនិច្ឆ័យ គ្រូពេទ្យជំនាញត្រូវយកព្រូនមកពិនិត្យទើបដឹងថាកើតព្រូន ឬអត់។ 

៤. វិធី​បង្ការរោគព្រូន៖ 

- បរិភោគ​អាហារ​ឆ្អិន

- ថែរក្សាអនាម័យឱ្យបានល្អ ដូចជា ហាមយកដៃប្រឡាក់ធូលីដាក់ក្នុងមាត់ កាត់ក្រចកឱ្យខ្លី ឬបើទុកវែងត្រូវសម្អាតជាប្រចាំ

- ផឹក​ទឹក​ដាំ​ពុះ 

- ទម្លាក់ព្រូនជាប្រចាំ

ដូច្នេះ ដើម្បីសុខភាព យើងគួរតែលេប ឬផឹកថ្នាំទម្លាក់សត្វល្អិតជាប្រចាំតាមការណែនាំរបស់គ្រូពេទ្យ ចៀសវាងការប្រើប្រាស់ថ្នាំទម្លាក់សត្វល្អិតដោយខ្លួនឯងដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព៕   

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖  សុខក្រម-Sokhakrom