សុខភាព៖ ដូចបានជ្រាបរួចមកហើយថា ជំងឺលើសឈាម បណ្ដាលមកពីការកើនឡើងនៃសម្ពាធឈាម ឬកត្តាជំងឺ ( ជំងឺតម្រងនោម ជំងឺក្រពេញបញ្ចេញអ័រម៉ូន...) ឬកត្តាប្រើប្រាស់ឱសថ (ថ្នាំប្រឆាំងរលាក ថ្នាំប្រឆាំងកំណក ការខះស្លាក់ និងថ្នាំពន្យា...)។
ប្រសិនបើអ្នកកើតជំងឺលើសឈាម មានហេតុផលជាច្រើនដែលអ្នកជំងឺគួរដឹង និងត្រូវអនុវត្តដើម្បីឱ្យជំងឺមានលក្ខណៈធូរស្រាលជាមុន និងចៀសវាងធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។
ខាងក្រោមនេះជាហេតុផលទាំង ៩ យ៉ាងដែលអ្នកគួរដឹងពេលមានជំងឺលើសឈាម៖
១- ចៀសវាងការងារធ្ងន់ៗ ឬលើករបស់ធ្ងន់ ឬលេងកីឡាលើកធ្ងន់ៗ។ ផ្ទុយទៅវិញគួរតែធ្វើលំហាត់ប្រាណដោយការដើរលឿន ប្រមាណជា ៤៥ នាទីក្នុង១ថ្ងៃ ឱ្យបានជាប្រចាំពី ៣ ទៅ៤ដង ក្នុង១សបា្ដហ៍។
២- តមអាហាររសជាតិប្រៃ ឬបន្ថយជាតិអំបិល ឬប្រៃក្នុងអាហារ។ ប្រសិនបើអ្នកកំពុងតែស្ថិតក្នុងស្ថានភាពបញ្ចុះសម្ពាធឈាម ការតមអាហារគឺជារឿងសំខាន់ណាស់ ដូច្នេះបើអ្នកជំងឺតមអាហារបានល្អ នោះប្រសិទ្ធិភាពក្នុងការបញ្ចុះសម្ពាធឈាមក៏រឹតតែមានប្រសិទ្ធិភាពផងដែរ។
៣- ព្យាយាមរក្សាទម្ងន់របស់ខ្លួនថេរល្អ (ទម្ងន់ដែលសមស្របសម្រាប់អ្នក) ចៀសវាងការឡើងទម្ងន់។
៤- បន្ថយការទទួលទានជាតិសុរា ឬស្រាវ ឬទទួលទានកុំឱ្យលើសពី ៦០ មីលីលីត្រក្នុង១ថ្ងៃ។
៥- បញ្ឈប់ការជក់បារី ឬថ្នាំជក់។
៦- កុំពិតនិត្យផ្ទៀងផ្ទាត់សម្ពាធឈាមញឹកញាប់ពេក សូមធ្វើតាមការណែនាំរបស់គ្រូពេទ្យ។ ប្រសិនបើមានអារម្មណ៍មិនស្រួលខ្លួន គួរតែអញ្ជើញមកឱ្យគ្រូពេទ្យពិនិត្យឱ្យបានត្រឹមត្រូវ។
៧- ទទួលទានផ្លែឈើសម្បូរជាតិប៉ូតាស្យូមឱ្យបានច្រើន ព្រោះវាជួយបញ្ចុះសម្ពាធឈាមអាក់ទែរ។
៨- ថ្វីត្បិតក្នុងវិស័យវេជ្ជសាស្រ្តពុំទាន់រកឃើញប្រសិទ្ធិភាពជាក់លាក់របស់ខ្ទឹមសក្នុងការព្យាបាលជំងឺលើសឈាម តែខ្ទឹមសផ្ទុយនូវសារធាតុជួយពង្រីកសរសៃឈាម និងបញ្ចុះសម្ពាធឈាម ដូច្នេះអ្នកគួរតែពិសាខ្ទឹមស ១ ថ្ងៃ ឬ ២ ថ្ងៃ ១គ្រាប់។
៩- ចៀសវាងធ្វើឱ្យខ្លួនឯងស្ថិតក្នុងស្ថានភាពតានតឹង ឬស្រ្តេស្ស ព្រោះភាពតានតឹងធ្វើឱ្យសម្ពាធឈាមកើនឡើង។ ផ្ទុយទៅវិញ គួរតែរកពេលវេលាធ្វើការសមាធិសម្រួលអារម្មណ៍យ៉ាងហោចណាស់ពី ២ ទៅ៣ដង ក្នុង១សបា្ដហ៍។
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom