(+855) 11 909 020 / 69 909 011

តើយើងគួរញ៉ាំអ្វីបើឃ្លានពេលយប់ទើបមិនធាត់?

សុខភាព៖ ការសម្រាក ឬគេង គឺផ្ដល់ពេលវេលាឱ្យរាងកាយជុសជុលផ្នែកសិករេចរឹល បញ្ចេញកាកសំណល់តាមអវយវៈផ្សេងៗ និងរំលាយអាហារដែលទទួលទានមកពេញមួយថ្ងៃ។ ការគេងបានគ្រប់គ្រាន់ គឺធ្វើឱ្យសុខភាពល្អមិនងាយប្រឈមនឹងជំងឺផ្សេងៗ និងរាងកាយមានពេលវេលាគ្រប់គ្រាន់ក្នុងការរំលាយ និងដុតជាតិខ្លាញ់ក្នុងរាងកាយទប់ស្កាត់ការឡើងទម្ងន់ជ្រុល ឬភាពធាត់។ 

ផ្ទុយទៅវិញ បើអ្នកចូលគេងយប់ជ្រៅ ថែមទាំងទទួលទានអាហារនៅពេលយប់ជាចាំបាច់ ដើម្បីបង្កើនថាមពលបំពេញការងារនៅពេលយប់ទៀតនោះ វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់សុខភាពដោយសារតែគេងមិនគ្រប់គ្រាន់នោះទេ ថែមទាំងលើសទម្ងន់ ឬធាតុថែមទៀតផង ដោយសារតែក្រពះរំលាយអាហារមិនអស់។

ដូច្នេះ អ្នកគួរតែយល់ដឹងថា អាហារអ្វីគួរញ៉ាំ អ្វីមិនគួរញ៉ាំ បើឃ្លាន ឬចាំបាច់ត្រូវតែញ៉ាំនៅពេលយប់៖ 

- មិនគួរទទួលទានសាច់គោ សាច់ជ្រូក សាច់មាន់ ព្រោះអាហារប្រភេទនេះសុទ្ធតែពិបាករំលាយ

- គួរតែជ្រើសរើសប្រភេទអាហារងាយរំលាយដូចជា បន្លែ ផ្លែឈើ ស៊ុត និងសាច់ត្រី

- ផឹកទឹកក្តៅធម្មតាប្រមាណជាមួយកែវ ឬផឹកតែខ្ញីទឹកឃ្មុំ

- ពេលគេងគួរតែធ្វើយ៉ាងណាឱ្យពោះ និងជើង កក់ក្ដៅដូចជាការដណ្ដប់ភួយជាដើម 

- ដោយសារតែរាងត្រូវការកំដៅដើម្បីរំលាយអាហារ ដូច្នេះមិនគួរផឹកទឹកកកនោះទេ

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖  សុខក្រម-Sokhakrom