សុខភាព៖ ជាទូទៅស្នាមជាំខ្លាំងនៅលើស្បែក បណ្ដាលមកពីការរងប៉ះទង្គិចខ្លាំងទៅលើស្បែក បណ្ដាលឱ្យស្បែកត្រូវរបួស ឬកៀប កិនជាដើម។
តែទន្ទឹមនឹងនេះដែរ មានកត្តាមួយចំនួនទៀត ដែលជាមូលហេតុធ្វើឱ្យមានស្នាមជាំខ្លាំងនៅលើស្បែក ដែលកត្តាទាំងនោះរួមមាន៖
- ប្រើថ្នាំជួយឃាត់ឈាម។ ការប្រើប្រាស់ថ្នាំឃាត់ឈាម ពិតជាជួយទប់ស្កាត់ឈាមមិនឱ្យហូរខ្លាំងលើមុខរបួស តែវានឹងធ្វើឱ្យមុខរបួសមានស្នាមជាំខ្លាំងនៅពេលក្រោយ ទម្រាំតែរបួសនោះជាដាច់។
- ខ្វះវីតាមីន k និង C នៅក្នុងរាងកាយ។
- មានរបួស ឬរងប៉ះទង្គិចបណ្ដាលឱ្យមានស្នាមជាំលើស្បែក ដែលត្រង់បរិវេណស្បែកនោះមានការខូចខាតនៃកោសិការ ឬងាប់កោសិការខ្លះៗ។
- អ្នកមានជម្ងឺឈាម ក្នុងនោះរួមមានជំងឺមហារីកឈាម ជំងឺអេដស៍ ស្លេកស្លាំង និងនិងជំងឺ Von Willebrand។
- អ្នកកើតបញ្ហាថ្លើម និងរលាកថ្លើម។
វិធីជួយបន្ថយស្នាមជាំនៅលើស្បែកដែលមានប្រសិទ្ធភាព ហើយអាចអនុវត្តដោយខ្លួនឯងបានគឺ៖
- យកបង់រំត្រជាក់ ស្អំលើស្នាមជាំរយៈពេល ១៥ នាទី រួចដោះចេញវិញ។
- ប្រើបង់រុំក្ដៅឧណ្ហៗស្អំលើស្នាមជាំរយៈពេល ១០ នាទី ៣ រួចដោះចេញវិញ។
លោកអ្នកអាចជ្រើសរើសវិធីសាស្រ្តមួយណាក៏បានដែរ។ ហើយសូមអនុវត្តវិធីសាស្ត្រខាងលើនេះ ឱ្យបាន ២ ទៅ ៣ ដងក្នុងមួយថ្ងៃ នឹងជួយបំបាត់ស្នាមជាំនៅលើស្បែកបានលឿន ល្អចៀងទុកឱ្យស្នាមជាំបាត់ដោយឯងៗ៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom