ការបែកញើស គឺជាយន្តការបញ្ចេញជាតិពុលពីរាងកាយពីធម្មជាតិដែលកើតឡើងលើមនុស្សគ្រប់រូប។ ការបែកញើស តិច ឬច្រើន វាអាស្រ័យលើសុខភាពរបស់យើង ការលេងកីឡា និងអាកាសធាតុ។
ថ្វីត្បិតតែការបែកញើស ជួយបញ្ចេញជាតិពុលចេញពីរាងកាយធ្វើឱ្យសុខភាពល្អ តែបើយើងមិនបានងូតទឹកសម្អាតខ្លួនប្រាណឱ្យបានស្អាតបន្ទាប់ពីរាងកាយបែកញើស នោះវាអាចធ្វើឱ្យស្បែករមាស់ និងអាចកើតជំងឺចែងថ្ងៃដោយសារតែនៅរដូវក្ដៅ រាល់ពេលដែលស្បែកប៉ះពន្លឺព្រះអាទិត្យ ឬ កំដៅថ្ងៃ រាងកាយនឹងបញ្ចេញញើសជាតិប្រៃ ហើយអាចប្រតិកម្មជាមួយស្បែកបង្កជារមាស់ស្បែក និងជំងឺចែងថ្ងៃជាដើម។
ដូច្នេះ លោកអ្នកគួរតែងូតទឹកសម្អាតខ្លួនប្រាណឱ្យបានស្អាត កុំបណ្ដោយឱ្យខ្លួនស្អុះស្អាប់ ស្បែកស្អិតៗដោយសារតែបែកញើស ដើម្បីកុំឱ្យស្បែករមាស់ និង កើតជំងឺចែងថ្ងៃ៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom