សុខភាព៖ ប្រសិនបើអ្នកកង្វះអនាម័យមាត់ធ្មេញ បាក់តេរីក្នុងមាត់ធ្មេញនឹងឆ្លងរាលដាលបណ្ដាលឱ្យអ្នកប្រឈមនឹងជំងឺកាចសាហាវមួយចំនួន៖
១- ធ្វើឱ្យអញ្ចាញធ្មេញហើម រលាក និងងាយចេញឈាម ហើយបង្កជាបាក់តេរីជាច្រើនឆ្លងចូលតាមសរសៃឈាមទៅកាន់ភ្នាសកោសិកាបេះដូង ធ្វើឱ្យប៉ះពាល់លំហូរឈាមបេះដូង។ ជាលទ្ធផល សម្ពាធឈាមនឹងកើនឡើង ធ្វើឱ្យយើងប្រឈមហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាល និងជាពិសេសជំងឺបេះដូងដូចជា គាំបេះដូងភ្លាមៗជាដើម។
២- បាក់តេរីក្នុងមាត់នឹងឆ្លងទៅកាន់សួតតាមរយៈការដកដង្ហើមចេញចូល និងអញ្ចាញធ្មេញដែលមានចេញឈាម ដែលបង្កឱ្យមានជំងឺមួយចំនួនទាក់ទងនឹងប្រព័ន្ធដង្ហើម ព្រមទាំងជំងឺរលាកសួត និងទងសួត។
៣- ប្រឈមនឹងជំងឺទឹកនោមផ្អែម ដោយសារតែអញ្ចាញធ្មេញដែលជាភ្នាក់ងារមួយជួយគ្រប់គ្រងបរិមាណជាតិស្ករស្រូបពីចំណីអាហាររងផលប៉ះពាល់បណ្ដាលមកពីកង្វះអនាម័យមាត់ធ្មេញ។
៤- កង្វះអនាម័យមាត់ធ្មេញ ដែលធ្វើឱ្យអញ្ចាញធ្មេញរងផលប៉ះពាល់ធ្ងន់ធ្ងរ អាចបណ្ដាលឱ្យយើងកើតជំងឺមហារីកមួយចំនួន ដូចជា ជំងឺមហារីកសួត លំពែង និងតំរងនោមជាដើម។
ចំណាំ៖ បញ្ហាឈឺធ្មេញ ឈឺអញ្ចាញធ្មេញ ក្លិនមាត់មិនល្អ និងធ្មេញឡើងពណ៌លឿង សុទ្ធតែបណ្ដាលមកពីកង្វះអនាម័យមាត់ធ្មេញផងដែរ ដូច្នេះយើងគួរតែអនាម័យមាត់ធ្មេញឱ្យបានល្អជាប្រចាំថ្ងៃ៕
-ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)