សុខភាព៖ សម្រាប់អ្នកដែលគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើលំហាត់ប្រាណ ឬលេងកីឡា ដើម្បីសម្រកទម្ងន់ ឈប់អស់ក្ដីកង្វលទៀតទៅ ព្រោះថា នៅពេលនេះទោះបីជាអ្នកមិនហាត់ប្រាណ ឬលេងកីឡា ក៏អាចសម្រកបានដែរ ដោយគ្រាន់តែអនុវត្តតាមដំបូន្មានខាងក្រោមនេះតែប៉ុណ្ណោះ។
១. បញ្ឈប់ ឬកាត់បន្ថយការទទួលអាហារនៅពេលយប់ ជាពិសេសអាហារជាតិផ្អែម ឬស្ករ ខ្លាញ់ ឬកាឡូរី។
២. បញ្ឈប់ការទទួលទានអាហារមានជាតិកាឡូរី ហើយងាយមកញ៉ាំអាហារគ្មានជាតិកាឡូរីវិញ។
៣. ហែលទឹកក្នុងមួយសប្ដាហ៍ម្ដង ឬបានច្រើនដងក្នុងមួយសប្ដាហ៍កាន់តែប្រសើរ។
៤. ត្រូវបង្កើនសកម្មភាពឱ្យរាងកាយរបស់ខ្លួន ដូចជា ទោះបីជាយើងមិនបានហាត់ប្រាណ តែយើងអាចដើរទៅនេះឬទៅនោះ ឬលើកដាក់វត្ថុក្នុងផ្ទះ។ ឬធ្វើសកម្មភាពដទៃទៀតដែលអាចធ្វើឱ្យរាងកាយមានចលនា។
៥. ពិតជាមិនអាចកាត់ផ្ដាច់បាននោះទេ បើចង់សម្រកទម្ងន់ត្រូវបង្កើនការទទួលទានបន្លែ។
៦. ផឹកទឹក ឬផឹកទឹកក្រូចស្រស់ ជំនួសឱ្យការស្រេកឃ្លានអាហារសម្រន់។
៧. សម្រាកឱ្យបានច្រើន ជាពិសេសគួរគេងយប់ឱ្យបានគ្រប់គ្រាន់តាមវ័យរបស់ខ្លួន។
ដំបូន្មានទាំង ៨ ចំណុចខាងលើនេះមិនត្រឹមតែធ្វើឱ្យអ្នកសម្រកទម្ងន់ប៉ុណ្ណោះទេ ថែមទាំងជួយឱ្យសុខភាពរបស់អ្នកល្អថែមទៀតផង៕
-ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)