(+855) 11 909 020 / 69 909 011

ពិបាកដកដង្ហើម និងដកដង្ហើមបានតែមួយចំហៀងច្រមុះមែនទេ? 

សុខភាព៖ ប្រសិនបើអ្នកមានអារម្មណ៍ថាពិបាកដកដង្ហើម ដោយសារតែអ្នកដកដង្ហើមបានតែមួយចំហៀងច្រមុះ និងឧស្សាហ៍ចេញឈាមតាមច្រមុះ គឺវាអាចជារោគសញ្ញា វៀចឆ្អឹងច្រមុះងាកមកម្ខាង ឬអាចមានដុះសាច់នៅក្នុងរន្ធច្រមុះម្ខាង។ 

ដោយឡែក ប្រសិនបើអ្នកមានអារម្មណ៍ថា ពិបាកដកដង្ហើម និងឧស្សាហ៍​តឹង​ណែន​ក្នុង​ទ្រូង មានអារម្មណ៍ថាដូចជាខ្វះអុកស៊ីហ្សែន ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺស្រាប់តែពិបាកក្នុងការដកដង្ហើមភ្លាមៗទាំងដែលខ្លួនពុំបានធ្វើអ្វីសោះ វាអាចជារោគសញ្ញាមួយដែលបញ្ជាក់បានថា អ្នកកំពុងតែជួបប្រទះបញ្ហាសុខភាពដែលអាចជាប់ទាក់ទងនឹងជំងឺមួយចំនួន៖ 
- ជំងឺ​ហឺត​
- ជំងឺទាក់ទងនឹងសួរ ដូចជា រលាកសួត
- ជំងឺ​ស្ទះ​ប្រព័ន្ធ​ដកដង្ហើម​រ៉ាំរ៉ៃ​
- រោគ​ថប់​បារម្ភ​
- ជំងឺពាក់ព័ន្ធនឹងបេះដូង ដូចជា ​គាំបេះដូង
- អា​លែ​ក​ស៊ី​
- ធាត់​លើស​ទម្ងន់​
- ជំងឺមហារីក​

ដូច្នេះ ប្រសិនបើអ្នកស្ថិតក្នុងអាការ ឬយល់ថាខ្លួនឯងកំពុងតែមានរោគសញ្ញាខាងលើ សូមរុះរាន់មកជួបជាមួយគ្រូពេទ្យជំនាញធ្វើរោគវិច្ឆ័យច្បាស់លាស់ ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលាចៀសវាងទុកឱ្យជំងឺវិវត្តន៍កាន់តែធ្ងន់ធ្ងរ៕ 

-ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)