សុខភាព៖ ត្រប់វែង ឬត្រប់ក្តគោ ជាបន្លែមួយប្រភេទដែលផ្ទុកទៅដោយវីតាមីន K និងសារធាតុ Bioflavonoid Phytonutrient Flavonoid, ជាតិដែក កាល់ស្យូម និងសារជាតិរ៉ែផ្សេងៗទៀត ដែលផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព។ តែទោះជាយ៉ាងណាមិញ ក៏អ្នកមិនគួរទទួលទានវាច្រើនពេកដែរ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាព។
១.អត្ថប្រយោជន៍នៃផ្លែត្រប់ក្ដគោ
- បង្ការការកកស្ទះឈាម
- បញ្ចុះសារធាតុកូឡេស្តេរ៉ុលអាក្រក់ និងជួយសម្រកទម្ងន់
- ជួយការពារ និងជម្រុញប្រព័ន្ធរំលាយអាហារ
- ធ្វើឱ្យលំហូរឈាមដើរស្រួលទៅចិញ្ចឹមដល់ខួរក្បាល
- ជួយគ្រប់គ្រងកម្រិតជាតិស្ករ និងជាពិសេសល្អសម្រាប់អ្នកកើតជម្ងឺទឹកនោមផ្អែម
- ជួយគ្រប់គ្រងសម្ពាធឈាម
២. ផលប៉ះពាល់បណ្ដាលមកពីការបរិភោគត្រប់ក្ដគោច្រើនពេក
ខាងក្រោមនេះជា ផលប៉ះពាល់ដែលបណ្ដាលមកពីការបរិភោគត្រប់ក្ដគោច្រើនពេក៖
- ប្រតិកម្មអាឡែហ្ស៊ីស្បែកដូចជាហើមក ចង់ក្អួត រមាស់ និងឡើងកន្ទួលរមាស់
- មានអាការចង់ក្អួត និងអាចក្អួតនៅពេលបរិភោគតែម្ដង
- កើតក្រួសក្នុងតម្រងនោម
- ថប់អារម្មណ៍ ប្រឈមនឹងជម្ងឺធ្លាក់ទឹកចិត្តកាន់តែខ្លាំង...។
-ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម - Sokhakrom