ត្រសក់ គឺជាបន្លែមួយប្រភេទសម្បូរទៅជាតិទឹក និងផ្ទុកនូវវីតាមីនជាច្រើនដូចជាវីតាមីន B1, B2, B3, B5, B6 ហ្វូលិក អាស៊ីត វីតាមីន C, ផូស្វ័រ, ប៉ូតាស្យ៉ូម, ម៉ាញ៉េស្យូម, ស័ង្កសី និងកាកសរសៃ Fiber។ វីតាមីន និងសារជាតិរ៉ែខនិជទាំងនោះ ទើបបានជាផ្លែត្រសក់ផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព។
ជាមួយគ្នានេះដែរ ប្រសិនបើយើងទទួលទានផ្លែត្រសក់ ១ ផ្លែក្នុងមួយថ្ងៃ យើងនឹងទទួលបាននូវអត្ថប្រយោជន៍ចំនួន ១២ យ៉ាង ដូចខាងក្រោមនេះ៖
១. ផ្គត់ផ្គងជាតិទឹកក្នុងរាងកាយ
២. ជួយបណ្ដេញជាតិពុលតាមរយៈទឹកនោម
៣. ជួយថែរក្សាស្បែកឱ្យក្មេងជាងវ័យ
៤. បន្ថយកម្រិតកូឡេស្តរ៉ូល (ខ្លាញ់)
៥. ជំនួយដល់សរសៃសក់រឹងមាំ និងជម្រុញដល់ការលូតលាស់របស់សរសៃសក់
៦. ជាតិកាកសរសៃ Fiber នៅក្នុងផ្លែត្រសក់ជួយគ្រប់គ្រងសម្ពាធឈាម
៧. ជួយសម្អាតធ្មេញ និងជួយពង្រឹងសុខភាពធ្មេញ និងអញ្ចាញរឹងមាំ
៨. សម្រួលដល់ប្រព័ន្ធរំលាយអាហារ
៧. បន្ថយជាតិអាស៊ីតនៅក្នុងខ្លួន
៨. បង្កើនថាមពលដល់រាងកាយ នឹងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា
៩. ទប់ស្កាត់បញ្ហាប្រឈមនៃជំងឺមហារីក
១០. ជំនួយដល់ការសម្រកទម្ងន់
១១. បង្កើត និងបង្កើនអាំងស៊ុយលីនជួយសម្រួលដល់អាការរបស់អ្នកជំងឺទឹកនោមផ្អែម
១២. ដោយឡែកទៀត ផ្លែត្រសក់ត្រូវបានគេយកទៅផ្សំជាមួយគ្រឿងផ្សំធម្មជាតិផ្សេងៗទៀត ដើម្បីជំនួយដល់ផ្ទៃមុខ ភ្នែក និងស្បែកជាដើម៕
-ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)