ក្រសាំងទៀប គឺជាបន្លែមួយប្រភេទ ដែលត្រូវបានគេច្នៃផ្សំធ្វើជាឱសថបន្ថយជាតិកូលេស្ដេរ៉ូលក្នុងឈាម។ ជាមួយគ្នានេះដែរ ការដែលយើងយកបន្លែក្រសាំងទៀបក្នុងបរិមាណសមល្មម មកបុកពូតយកទឹកផឹក គឺជួយសម្រួល និងព្យាបាលអាការមួយចំនួនដូចជា៖
១- បន្ថយអាការឈឺក្បាល
២- ប្រឆាំងការកើតជំងឺភ្នែកដុះកន្ទុយថ្លែន
៣- បន្ថយកម្ដៅ និងការរលាក
៤- ប្រឆាំងការកកើតរ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក
៥- បញ្ចុះទឹកនោម
៦- ជំនួយបេះដូង
៧- ជួយឲ្យបត់ជើងតូចស្រួល
៨- ព្យាបាលរើម ដោយគ្រាន់តែយកស្លឹកបុកជាមួយល្មៀង និងម្សៅអង្ករ យកទៅបិតទុកចោលមួយយប់
៩- ប្រឆាំងពពួកបាក់តេរីដែលបង្កឱ្យកើតជំងឺមុន រើម និងបូស
១០- បំបាត់អាការឈឺសន្លាក់
១១- សម្រួលដល់អាការចុកពោះឱ្យមានភាពធូរស្រាល
១២- ស្លឹកក្រសាំងទាបជួយបំប៉នស្បែកឲ្យភ្លឺរលោង ដូច្នេះ ការយកស្លឹកក្រសាំងទៀបដាំទឹក រួចទុកឱ្យត្រជាក់ ហើយយកវាមកលុបលាងមុខពិតជាល្អខ្លាំងណាស់ចំពោះស្បែកមុខ។
ចំណាំ៖ ថ្វីត្បិតតែការអនុវត្តខាងលើទទួលបានអត្ថប្រយោជន៍ច្រើនមែន តែអ្នកមិនគួរអនុវត្តលើសកម្រិតនោះទេ (ផឹកទឹកបុកក្រសាំងទៀតច្រើនពេក) ព្រោះវាអាចប៉ះពាល់ដល់សុខភាព៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)