(+855) 11 909 020 / 69 909 011

អង្គការថែទាំសុខភាពគ្រួសារកម្ពុជា​

023881747

អាសយដ្ឋាន

# 5, St 600, Phnom Penh, Cambodia

ម៉ោងដំណើរការ

8am-5pm

សេវាកម្ម

ពន្យារកំណើត

ថែទាំផ្ទៃពោះមុនសម្រាល និងក្រោយពេលសម្រាល

ពិនិត្យជំងឺរោគលើផ្លូវបន្តពូជ

វិភាគកោសិកាមាត់ស្បូនដោយឧបករណ៍ទំនើប

ពិនិត្យ និព្យាបាលសុខភាពបន្តពូជស្រ្តី និងបុរស

សេវាថែទាំ និងគាំទ្រស្រ្តីរងការរំលោភ

ផ្ដល់ប្រឹក្សា និងពិនិត្យឈាមរកមេរោគអេដស៍

ព្យាបាល និងថែទាំក្រោយរលូត / រំលូតកូន

វះកាត់តូច

ចាក់ថ្នាំការពារ (តាតាណូស ថ្លើមវីរុសបេ )

ពិពណ៌នា

អង្គការ​រ៉ា​ក់​ទទួលស្គាល់​អំពី​ភាពចាំបាច់​ក្នុង​ការជួយ​សម្រាល​បន្ទុក​របស់​គ្រឹះស្ថាន​ផ្តល់​សេវា​សុខភាព​រដ្ឋដោយ​អង្គការ​បានធ្វើ​ការផ្តល់​សេវា​សុខភាព​របស់ខ្លួន​ទៅដល់ក្រុម​ប្រជាជន​នៅ​ទីក្រុង​ដែលមាន​លទ្ធភាព​បង់ថ្លៃ ក៏ដូចជា​ប្រជាជន​ក្រីក្រ​និង​ក្រុម​ងាយ​រងគ្រោះដែលមាន​ការលំបាក​ក្នុងការ​មក​ទទួល​សេវា​សុខាភិបាល​សាធារណៈ ដូចជា​៖ កម្មករ​រោងចក្រ និង​កម្មករ​ចំណាកស្រុក ក្រុម​ស្ត្រីធ្វើការ​នៅ​សេវា​កម្សាន្ត ក្រុម​បុរស​ស្រឡាញ់​បុរស ក្រុម​អ្នក​បំ​ឡែ​ង​ភេទ និង​ក្រុម​យុវវ័យ ដោយសារ​ក្រុម​ទាំងនេះ មក​ទទួល​សេវា​នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​មានកំ​រិត​នៅឡើយ ហើយ​ពួកគេ​ងាយ​នឹង​ស្ថិតនៅ​ក្រៅ​ការ​គ្របដណ្តប់​របស់​ប្រព័ន្ធ​សុខាភិបាល​នាពេល​បច្ចុប្បន្ន​។   

​គោលបំណង​

​តាមរយៈ​គ្លីនិក​ទាំងអស់​របស់​ខ្លូន អង្គការ​រ៉ា​ក់​នឹង​បង្កើន​ការទទួលបាន​សេវា​សុខភាព​ផ្លូវភេទ និង​បន្ត​ពូជ សេវា​ពន្យារកំណើត និង​សេវា​ទាក់ទង​នឹង​ជំងឺ​កាមរោគ​និង​ជំងឺអេដស៍ និង​ការទទួលបាន​ពត៌មាន​អប់រំ​សុខភាព ក្នុងចំណោម​ប្រជាជន​ក្រីក្រ ក្រុម​ដែល​មិនទាន់​ទទួលបាន​ទទួល​សេវា​សុខភាព​គ្រប់គ្រាន់ ក្រុម​យុវវ័យ ក្រុម​ងាយ​រងគ្រោះ​ផ្សេងទៀត និង​ប្រជាជន​ទូទៅ​។​

​សកម្មភាព​

​អង្គការ​រ៉ា​ក់​បន្ត​ផ្តល់​កញ្ចប់​សេវា​សុខភាព​គ្រប់​ជ្រុងជ្រោយ តាមរយៈ​គ្លីនិក​ទាំង ១៥ របស់​ខ្លូន​។ គ្លីនិក​រ៉ា​ក់មាន​លក្ខណៈ​ខុសប្លែក ពី​អ្នកផ្តល់​សេវា​ដទៃទៀត ដោយសារ​បែបបទ​របស់​យើង​ក្នុងការ​យកចិត្តទុកដាក់ និង​ការប្រាស្រ័យ​ជាមួយ​អតិថិជន​។ រាល់​សកម្មភាព​ផ្តល់​សេវា​របស់​គ្លីនិក គឺ​ផ្តោតទៅលើ​ការពេញចិត្ត​របស់​អតិថិជន ភាពរួស​រាយ​រាក់ទាក់​របស់​បុគ្គលិក​ផ្តល់​សេវា បរិយាកាស​អំណោយផល និង​សេចក្តីណែនាំ​ច្បាស់លាស់​សម្រាប់​បុគ្គលិក ។ គុណភាព​នៃ​ការថែទាំ ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ ជាមួយនឹង​ប្រព័ន្ធ​ច្បាស់លាស់​សម្រាប់​ផ្តល់​ពិន្ទុ និង​ផែនការ​តាមដាន​ច្បាស់លាស់​ដើម្បី​កែលម្អ​គុណភាព ។​

 

​ភាព​គ្រប់​ជ្រុងជ្រោយ​នៃ​សេវា​សុខភាព​ផ្លូវភេទ និង​បន្ត​ពូជ​ដែល​ផ្តល់​ដោយ​គ្លីនិក​រ៉ា​ក់ គឺជា​ផ្នែក​មួយ​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើង ដើម្បី​ឲ្យ​គ្លីនិក​ក្លាយជា​កន្លែង​ច្រកចេញចូល​តែមួយ​ក្នុង​ការផ្តល់សេវា ដោយ​រួមបញ្ចូល​ទាំង ទីតាំង​ងាយស្រួល​រក ម៉ោង​បម្រើ​ការងារ​ជាក់លាក់​សម្រាប់​ក្រុម​ចំនុច គោលការណ៍​កំណត់​តម្លៃ​សេវា​សម្រាប់​ជនក្រីក្រ និង​ក្រុម​ភាគតិច​ដែល​ពិបាក​ក្នុង​ការទទួល​សេវា និង​ការណែនាំ​ច្បាស់លាស់​ទៅដល់​អតិថិជន​ពេល​បញ្ជូន​ចេញ​ក្រៅ​។ តាមរយៈ​ការប្តេជ្ញាចិត្ត​ក្នុង​ការផ្តល់សេវា​សុខភាព​ប្រកបដោយ​គុណភាព អង្គការ​រ៉ា​ក់បាន​ទទួល​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់​គុណ​ភាពជា​ផ្លូវការ ពី​សហព័ន្ធ​ផែនការ​គ្រួសារអន្តរជាតិ (IPPF) ក្នុង​ឆ្នាំ ២០១៣​។​

មន្ទីរពេទ្យផ្សេងទៀត