(+855) 11 909 020 / 69 909 011

សន្និសិទសារព័ត៌មានស្តីពី «ការបើកដាក់ឱ្យដំណើរការមន្ទីរសម្រាកព្យាបាល អុិនដ្រា»

ពិពណ៌នា

កាលពីថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក្នុងឱកាសប្រារព្ធសន្និសិទសារព័ត៌មានស្តីពី «ការបើកដាក់ឱ្យដំណើរការមន្ទីរសម្រាកព្យាបាល អុិនដ្រា» លោកវេជ្ជបណ្ឌិត ចាន់ ប៊ុនថា ប្រធានមន្ទីររសម្រាកព្យាបាល អុិនដ្រា បានឡើងថ្លែងសន្ទរកថាយ៉ាងពិស្ដារថា « ការបើកដាក់ឱ្យដំណើរការមន្ទីរសម្រាលព្យាបាល អុិនដ្រា នេះឡើង គឺក្នុងគោលបំណងដើម្បីចង់បង្ហាញអំពីការផ្តល់នូវសេវាវេជ្ជសាស្ត្រដែលមានគុណភាពខ្ពស់ក្នុងការពិនិត្យ និងព្យាបាលជំងឺទូទៅ ហើយដែលផ្តោតសំខាន់ទៅលើសុវត្ថិភាព ក្នុងការផ្តល់សេវាកម្មប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈដែលឈរលើទស្សន​វិស័យពង្រឹង និងលើកកម្ពស់វិស័យសុខាភិបាល ការផ្តល់ទំនុកចិត្តខ្ពស់ជូនដល់អតិថិជនក្នុងការទទួលបាននូវសេវាកម្មដ៏ល្អប្រសើរ ជាពិសេសកាត់បន្ថយការដែលអ្នកជំងឺធ្វើដំណើរចេញទៅព្យាបាលនៅក្រៅប្រទេស។ »

លោកវេជ្ជបណ្ឌិត ចាន់ ប៊ុនថា ក៏បានបញ្ជាក់ផងដែរថា ការបង្កើតឱ្យមានមន្ទីរសម្រាកព្យាបាល អុិនដ្រា នេះឡើង គឺដោយសារតែមានការសហការចាប់ដៃគូរវាង គ្លីនិក យីគក់ នៅខេត្តបាត់ដំបង និង គ្លីនិក សេតេ នៅខេត្តព្រះសីហនុ និងរូបលោកផ្ទាល់ ព្រមទាំងក្រុមវេជ្ជបណ្ឌិតជំនាញកទេសនៅភ្នំពេញ។

បន្ថែមពីលើនេះដែរ លោកវេជ្ជបណ្ឌិត ចាន់ ប៊ុនថា ក៏បានសង្កត់ធ្ងន់ថា ដើម្បីលើកកម្ពស់ដល់វិស័យសុខាភិបាលដល់ប្រទេសកម្ពុជា តាមរយៈការជួយសម្រួលដល់ការពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានលក្ខណះប្រសើរឡើង មន្ទីរសម្រាកព្យាបាល អុិនដ្រា បានប្រើប្រាស់នូវឧបរកណ៍វេជ្ជសាស្រ្តទំនើបៗទាន់សម័យដូចជា ម៉ាស៊ីនវះកាត់ទំនើបចុងក្រោយដោយការច្រោះ (Laparoscopic ) ម៉ាស៊ីនស៊ីធីស្កែន (CT-Scan) ម៉ាស៊ីនបាញ់ក្រួសក្នុងតម្រងនោម (Laser Lithotripsy) ម៉ាស៊ីនអ៊ុលត្រាសោន (Ultrasound) ម៉ាស៊ីនអ៊ិចសារ៉េ (X-Ray) ដែលកាន់តែមានភាពងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យ។ ជាមួយគ្នានេះដែរ មន្ទីរសម្រាកព្យាបាល អុិនដ្រា ក៏មានការពិនិត្យនិងវះកាត់ជំងឺក្រពេញប្រូស្តាតដោយម៉ាស៊ីន អង់ដូស្កុប វះកាត់ទូទៅ វះកាត់ខួរក្បាល ​វះកាត់ឆ្អឹងខ្នង បំបែកក្រួសក្នុងតម្រងនោមដោយកាំរស្មីឡាស៊ែ សេវាសង្រ្គោះបន្ទាន់ ២៤ ម៉ោង ព្យាបាលជំងឺទូទៅ ជំនាញកូនក្មេង និងរោគស្រ្តី៕

ព្រឹត្តិការណ៍ផ្សេងទៀត