ពិពណ៌នា
នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ នៅសណ្ឋាគារភ្នំពេញ នឹងមានការប្រារព្ធ ទិវាវេជ្ជសាស្រ្ត សមាគម ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្តក្បាល និងក កម្ពុជា អាណត្តិទី ៨ ចំនួន ១ ថ្ងៃពេញ ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ម ប៊ុនហេង ដែលជារដ្ឋមន្រ្តីក្រសួងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងវត្តមានគ្រូពេទ្យកម្ពុជាទាំងអស់ដែលមាន ឯកទេសត្រចៀក ច្រមុះ បំពង់ក ព្រមទាំងមានការចូលរួមដោយក្រុមគ្រូពេទ្យមកពី ជប៉ុន កូរ៉េខាងត្រូង ថៃ ផងដែរ។