(+855) 11 909 020 / 69 909 011

ពិនិត្យភ្នែកដោយឥតគិតថ្លៃ សម្រាប់កុមារ សិស្ស និងនិស្សិត នៅមន្ទីរព្យាបាលភ្នែក ហូ​ សេង ភ្នំពេញ

ពិពណ៌នា

«ពិនិត្យភ្នែកដោយឥតគិតថ្លៃ សម្រាប់កុមារ សិស្ស និងនិស្សិត ចាប់ពីថ្ងៃទី០១​ ខែមករា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ៣០ ខែធ្នូ​ ឆ្នាំ២០២១ ដោយគ្រាន់តែបង្ហាញកាតសិស្ស ​ដល់គិលានុបដ្ឋាក មន្ទីរព្យាបាលភ្នែក ហូ​ សេង ភ្នំពេញ។»

ការរាតត្បាតជាសកលនៃវីរុសកូវីដ១៩ បានធ្វើឱ្យពិភពលោកផ្លាស់ប្តូររបត់​សិក្សាបែបផែនថ្មី ដោយប្តូរពីរការសិក្សា នៅសាលាមក​ជា ការសិក្សាតាមអនឡាញនៅតាមផ្ទះ ដោយប្រើប្រាស់ទូរស័ព្ទដៃ ប្ញកំព្យូរទ័រ ។​ កុមារ សិស្ស និងនិស្សិតជាច្រើន បាននឹងកំពុងចំណាយ ពេលវេលាជាច្រើនម៉ោងជាមួយអេក្រង់ទូរស័ព្ទរបស់ពួកគេ ទាំងការសិក្សា និងការកំសាន្តនានា ដោយមិនបានអនុវត្តតាមគោលការណ៍ណែនាំ សុខភាពអំពីការចំណាយពេលនៅលើអេក្រង់ពន្លឺ និងកែវភ្នែក។ ជាហេតុធ្វើអោយកែវភ្នែករបស់ពួកគេចាប់ផ្តើមប្រឈមនឹង បញ្ហាស្រវាំងភ្នែកមើលមិនច្បាស់ ដែលអាចឈានដល់បញ្ហាភ្នែកម៉្ញូប​ (Myopia) ដែលតម្រូវឱ្យពួគគេត្រូវពាក់វ៉ែនតា​ ឬប្រើកញ្ជក់ឡេន ដើម្បីមើលរូបភាពបានច្បាស់ឡើងវិញ។   

ដើម្បីជាកាដូប្រចាំឆ្នាំ២០២១ មន្ទីរព្យាបាលភ្នែកហូសេង ភ្នំពេញ និងផ្តល់ជូនការពិនិត្យភ្នែក និងជំងឺភ្នែកទូទៅដោយឥតគិតថ្លៃ ១០០% ដល់កុមារ សិស្ស និងនិស្សិត ចាប់ពីថ្ងៃទី០១​ ខែមករា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ៣០ ខែធ្នូ​ ឆ្នាំ២០២១ ដោយគ្រាន់តែបង្ហាញកាតសិស្ស ​ដល់គិលានុបដ្ឋាក។

“ រាល់ការព្រួយបារម្ភពីបញ្ហាភ្នែករបស់អ្នកជាកតព្វកិច្ចរបស់យើង ”

មន្ទីរព្យាបាលភ្នែក ហូ​ សេង ភ្នំពេញ គឺជាមន្ទីរព្យាបាលភ្នែក ដែលមានស្តង់ដារជាមួយនឹងគ្រូពេទ្យដែលមានជំនាញ និងបទពិសោធន៍ ផ្នែកភ្នែកជាយូរឆ្នាំមកពីទីក្រុង សៀង​ហៃ ប្រទេសចិន ហើយយើងក៏មានបំពាក់នូវម៉ាស៊ីនដែលទំនើបៗ ជាមួយនឹងស្តង់ដារខ្ពស់សំរាប់ ការធ្វើរោគវិនិច្ឆ័យក្នុងការវះកាត់ភ្នែក និងប្រកបដោយផាសុខភាព ដើម្បីបម្រើសេចក្តីត្រូវការរបស់អ្នកជំងឺ។​ រាល់បញ្ហាសុខភាពភ្នែក​របស់ អ្នកជំងឺទាំងអស់គឺជាកង្វល់របស់ពួកយើង។​ យើងផ្តល់នូវការព្យាបាលដល់អ្នកជំងឺដោយ យកចិត្តទុកដាក់បំផុត ដោយផ្តោតលើផ្នត់ គំនិតមួយគឺ​បញ្ហាភ្នែករបស់អ្នកជំងឺ ក៏ដូចជាបញ្ហាភ្នែករបស់ខ្លួន និងទុកអ្នកជំងឺដូចជាគ្រួសារតែមួយ។

សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនង: 
លេខទូរស័ព្ទ: 023 902010 | 089 638 638  អ៊ីម៉ែល: info@housheng.com.kh
អាសយដ្ឋាន: #B2-090; Street Diamond Island (Koh Pich); Sangkat Tonle Bassac; Khan Chamkarmon; Phnom Penh.
ផែនទី Google Maps: https://g.page/houshengphnompenh  
 

ព្រឹត្តិការណ៍ផ្សេងទៀត