(+855) 11 909 020 / 69 909 011

ពិនិត្យ ពិគ្រោះ និងព្យាបាលដោយវះកាត់ជំងឺរោគស្រ្តី

11-04-2019

ពិពណ៌នា

យោងតាមសេចក្ដីជូនដំណឹងពី មន្ទីរពេទ្យមិត្តភាពខ្មែរ - សូវៀត បានឱ្យដឹងថា ក្រុមគ្រូពេទ្យផ្នែករោគស្រ្តី នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួមសហប្រតិបត្តិការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្រ្តាលីនឹងធ្វើការពិនិត្យ ពិគ្រោះ និងព្យាបាលដោយវះកាត់ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់២៤ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។ ដើម្បីផ្ដល់ឱកាសជូនដល់ស្រ្តីដែលមានវិបត្តិបានទទួលការព្យាបាលដូចខាងក្រោម ៖ 

ថ្ងៃទី២១ ដល់ ២៤ ខែ មេសា ឆ្នាំ ២០១៩ ពិនិត្យ និងពិគ្រោះជំងឺនៅផ្នែករោគស្រ្តី ជំងឺស្រុតសរីរាង្គ ជំងឺប្រដាប់ភេទមិនប្រក្រតីពីកំណើត។

ថ្ងៃទី២២ ដល់ ២៤ ខែ មេសា ឆ្នាំ ២០១៩ ព្យាបាលដោយវះកាត់នៅផ្នែករោគស្រ្តី ដូចជា ៖ 
- ជំងឺស្រុតរីរាង្គ (ស្រុតស្បូន ស្រុតប្លោកនោម ស្រុតទ្វារលាមក) 
- ជំងឺហៀរទឹកនោមតាមទ្វារមាស
- ជំងឺមិនមានទ្វារមាសពីកំណើត 
- ជំងឺប្រដាប់ភេទលូតលាស់មិនប្រក្រតីពីកំណើត ។

សូមធ្វើការចុះឈ្មោះចាប់ពីផ្សាយដំណឹងនេះរហូតដល់ថ្ងៃ២១ ខែមេសា ឆ្នាំ២០១៩ នៅផ្នែករោគស្រ្តី ឬតាមរយៈលេខទូរស័ព្ទ ០៩៥ ៥២២ ២២៥, ០១២ ៦៦៦ ២២៦។ 

អាស្រ័យដូចបានជម្រាប់ខាងលើនេះសូម លោក លោកស្រី អ្នកនាង កញ្ញា​ជាមន្រ្តីរាជការមន្ទីរពេទ្យ និងប្រជាពលរដ្ឋទាំងអស់ឱ្យបានជញរាបជាព័ត៌មាន និងចូលរួមសហការ៕ 

ប្រភព៖ សេចក្ដីជូនដំណឹងមន្ទីរពេទ្យមិត្តភាពខ្មែរ - សូវៀត ចុះលេខ ៣៩៥៥

ព្រឹត្តិការណ៍ផ្សេងទៀត