(+855) 11 909 020 / 69 909 011

.

02-12-2020

ពិពណ៌នា

បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សូមជម្រាបជូនដល់និយោជកជាម្ចាស់សហគ្រាស គ្រិះស្ថានទាំងអស់ និងកម្មករនិយោជិតជាស្រ្តី ឪ្យបានជ្រាបថា៖ ដើម្បីបង្កើនភាពងាយស្រួលក្នុងការបើកប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល របស់រាជរដ្ខាភិបាល ជូនកម្មករ និយោជិត ជាស្រ្តីពេលសម្រាលកូនមានភាពងាយស្រួលនិងកាន់តែឆាប់រហ័សជាងមុន ប.ស.ស នឹង​បន្ថែមការផ្តល់ប្រាក់ឧត្ថម្ភជូន កម្មករ និយោជិត តាមរយៈ ប្រព័ន្ធផ្ទេរប្រាក់ លីហួរវេលុយ ។

ដូច្នេះកម្មករ និយោជិត អាចធ្វើការដកប្រាក់ឧបត្ថម្ភនេះបាននៅគ្រប់ទីកន្លែងដែលមានស្លាកសញ្ញា “ លីហួរវេលុយ ចាប់ពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០២០ នេះតទៅ ។

បេឡាជាតិរបបសន្តិសុខសង្គមមានសង្ឃឹមយ៉ាងមុតមាំថាលោក/លោកស្រីនាយក ឬ ម្ចាស់សហគ្រាស គ្រិះស្ថាន ទាំងអស់ ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះនិង​ជួយផ្សព្វផ្សាយ ឪ្យបានទូលំទូលាយជូនដល់កម្មករនិយោជិតរបស់ខ្លួនឪ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។

ព្រឹត្តិការណ៍ផ្សេងទៀត