(+855) 11 909 020 / 69 909 011

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដាក់លេខទូរស័ព្ទ ២០ខ្សែជាបណ្តោះអាសន្ន ខណៈលេខ ១១៥ មានការអាក់រអួល

12-03-2020

ពិពណ៌នា

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានដាក់ឱ្យប្រើប្រាស់នូវលេខទូរស័ព្ទផ្ទាល់ខ្លួនគ្រូពេទ្យទទួលបន្ទុក ចំនួន ២០ខ្សែជាបណ្តោះអាសន្ន សម្រាប់ទទួលការហៅចូលពីសាធារណជន ដើម្បីសួរព័ត៍មាន និងរាយការណ៍ស្ថានភាពជំងឺកូវីដ១៩ (Covid-19) ខណៈលេខ ១១៥ មានភាពរអាក់រអួលក្នុងប្រព័ន្ធ។

លេខទូរស័ព្ទទំនាក់ទំនងជាបណ្តោះអាសន្នរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សម្រាប់ទទួលការហៅចូលរបស់បងប្អូនប្រជាពលរដ្ឋ ជំនួសលេខ ១១៥ រួមមាន៖

  • ០៧៧ ៨៦៩ ២១៤ /០៧៧ ២០១ ៦៥៣ /០៧៧ ៣៩០ ៥៩២ /០៨៩ ២៣៣ ៨៤៧
  • ០១៧ ៨៥២ /០៩២០១៧ ៩៧៥ ២៨០ /០១៧ ៨៥១ ៧៧៣ /០១៧ ៨៧៣ ២៦១
  • ០១២ ៦១២ ០០៥ /០១៧ ៩៤៧ ៣៩០ /០១២ ៧៦ ៦៤៦២ /០១៦ ៧៦៦ ៧៥២
  • ០១២ ៩៥៨ ១៧៩ /០៩៩ ៩៦៦ ៧៧៩ /០៩៩ ៦២៩ ២១៤ /០១១ ២០២ ០២៩
  • ០៧៨ ៩៩០ ៥៦៦ /០១២ ៩៣៩ ២៨៧ /០១២ ៦៩០ ០០៨ /០១២ ៤៥៤ ៥២៦។

តាមការអះអាងរបស់ CDC បានឱ្យដឹងថា ការបន្ថែមនូវលេខទូរស័ព្ទប្រមាណ ២០ខ្សែនេះ ដោយសារមានការហៅទូរស័ព្ទចូលច្រើន និងដោយគំហុកមកលេខ​ ១១៥​ ពីសាធារណជន ទើបមានការអាក់រអួលប្រព័ន្ទទូរស័ព្ទលេខ​ ១១៥​ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនអាចតភ្ជាប់មកគ្រូពេទ្យជំនាញទទួលពីលេខ​ពី ១១៥​ នេះបាន។

ក្រុមជំនាញនាយកដ្ឋានជំងឺឆ្លង បានទាក់ទងទៅក្រុមការងារបចេ្ចកទេស​របស់ក្រសួងទូរគមនាគមន៍​ ដើម្បីជួសជុលនិងដោះស្រាយជាបន្ទាន់​ ប្រព័ន្ទ Server ១១៥​ ក្រោមការគ្រប់គ្រងនៅក្រសួងទូរគមនាមន៍៕

ព្រឹត្តិការណ៍ផ្សេងទៀត