(+855) 11 909 020 / 69 909 011

អាល់កុល និងម៉ាស់ ត្រូវបានកម្ពុជាចាត់ទុកជាទំនិញយុទ្ធសាស្ត្រ ក្នុងកាលៈទេសៈកូវីដ១៩ រាលដាល

01-04-2020

ពិពណ៌នា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក អាល់កុល ម៉ាស់ ជាទំនិញយុទ្ធសាស្ត្រ ដែលត្រូវបម្រុងទុកសម្រាប់តម្រូវការក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ក្នុងកាលៈទេសៈនៃការរីករាលដាល COVID-19។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានស្តីបីលទ្ធផលប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

ជាមួយគ្នានោះ  រាជរដ្ឋាភិបាល បានសម្រេចដបញ្ជាទិញម៉ាស់ចំនួន ៥លាន ២សែន  ក្នុងនោះពីក្រៅប្រទេសមានចំនួន ៤លាន និងពីរោងចក្រផលិតម៉ាស់នៅខេត្តព្រះសីហនុ ចំនួន ១លាន ២សែន ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋ និងមន្ទីរពេទ្យមួយចំនួន។

ជាងនេះទៅទៀត ក្រៅពីសម្លៀកបំពាក់ពេទ្យ ដែលត្រូវបានផលិតនៅខេត្តស្វាយរៀង

រាជរដ្ឋាភិបាល ក៏បានបញ្ជាទិញម៉ាស់សម្រាប់ពេទ្យចំនួនជាង ២០ម៉ឺនបន្ថែមទៀត ដើម្បីបម្រើដល់សេចក្តីត្រូវការខាងផ្នែកវេជ្ជសាស្រ្ត នាពេលខាងមុខ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជាថ្មីទៀតថា ជំនួយឧបត្ថម្ភពីសប្បុរសជន នឹងមិនត្រូវយកមកផ្គត់ផ្គង់សម្រាប់បុគ្គលិកសុខាភិបាលឡើយ តែត្រូវយកទៅទិញសម្ភារៈបរិក្ខារផ្សេងៗ ជាអាទិ៍ រួមមាន ម៉ាស់ និងអាល់កុល សម្រាប់ចែកជូនប្រជាជនវិញ។

សម្តេចបានសង្កត់ធ្ងន់ថា ត្រូវត្រៀមទុកនូវវិធានការសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ជាសកលដោយជំងឺបង្កឡើងពីវីរុសកូវីដ១៩ (Covid-19) អាចអូសបន្លាយរយៈពេលយូរ គឺត្រូវពង្រឹងវិស័យកសិកម្ម ដែលជាចំណុចខ្លាំងរបស់កម្ពុជា ជាពិសេស ការត្រៀមទំនិញស្បៀងចាំបាច់់សម្រាប់ប្រជាជនកម្ពុជា ដូចជា អង្ករ និងអំបិល។

គិតត្រឹមម៉ោង ៧:០០នាទីព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ ស្ថានភាពកូវីដ១៩ (Covid-19) នៅទូទាំងប្រទេសសរុបចំនួន ១០៩នាក់ ដែលមានស្រ្តីចំនួន ៣០នាក់។ ក្នុងនោះ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ២៥នាក់ រួមមាន ជនជាតិចិន ១នាក់, ស្ត្រីជនជាតិអង់គ្លេស ២នាក់, បុរសជនជាតិអង់គ្លេស ១នាក់, ជនជាតិបារាំង ១នាក់, បុរសជនជាតិម៉ាឡេស៊ី ១នាក់ និងបុរសជនជាតិខ្មែរ ១៩នាក់ គិតចាប់ពីខែមករា មកដល់បច្ចុប្បន្ននេះ ស្មើនឹង ២៣,៣៦% បើធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ ទាំងអស់៕

ព្រឹត្តិការណ៍ផ្សេងទៀត