(+855) 11 909 020 / 69 909 011

ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ស្ម័គ្រចិត្តយកប្រាក់បៀវត្ស ៦ខែ ដើម្បីចូលរួមទប់ស្កាត់វីរុសកូវីដ១៩ នៅកម្ពុជា

02-04-2020

ពិពណ៌នា

(ភ្នំពេញ)៖ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានប្រកាសស្ម័គ្រចិត្តយកប្រាក់បៀវត្សរបស់ខ្លួន ចំនួន ៦ ខែ ដោយគិតចាប់ពីខែមេសា រហូតដល់ខែកញ្ញា ឆ្នាំ ២០២០ ដើម្បីចូលរួមទប់ស្កាត់វីរុសកូវីដ១៩ (Covid-19) កំពុងរាលដាលនៅកម្ពុជា។

នៅក្នុងខ្លឹមសារនៃសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នេះ  បានឱ្យដឹងថា៖«គោរពប្រតិបត្តិតាមគំរូវីរភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបរិការណ៍ដែលស្ថានភាពជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ-១៩ បាន និងកំពុងបន្ត រីករាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមចូលរួមសម្តែងនូវសមានចិត្ត តាមរយៈការស្ម័គ្រចិត្តជូនទៅគណៈកម្មាធិការ ជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នូវប្រាក់បៀវត្សរបស់ខ្លួន ក្នុងឋានៈជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ៦ ខែ ដោយគិតចាប់ពីខែមេសា រហូតដល់ខែកញ្ញា ឆ្នាំ ២០២០។

បន្ថែមពីនោះ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រកាសស្ម័គ្រចិត្តជូនទៅគណៈកម្មាធិការ ជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នូវប្រាក់បៀវត្សរបស់សម្តេច ជានាយករដ្ឋមន្ត្រី ចំនួនស្មើនឹង ៧ខែដោយរាប់ចាប់តាំងពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕

 

ព្រឹត្តិការណ៍ផ្សេងទៀត