(+855) 11 909 020 / 69 909 011

ផ្កាកំពីងពួយ ឫផ្កាតាំងយូរ

Catharanthus roseus 

ផ្នែកដែលប្រើប្រាស់

រុក្ខជាតិទាំងមូល

ការប្រើប្រាស់ជាឱសថ

គេប្រើប្រាស់រុក្ខជាតិនេះទាំងមូល ធ្វើជាឱសថព្យាបាលជំងឺដូចជា ជំងឺទឹកនោមផ្អែម ស្លេកស្លាំង​ វិលមុខ រលាក ហើម និងដំបៅ ។ 

កម្រិតនៃការប្រើប្រាស់៖ 

--ស្ងោរផឹកសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម ក្នុងកម្រិតពី ៣០០ - ៤៥០មីលីលីត្រ ។ 

 

--បុកដើម និងស្លឹកពូតយកទឹក លាយជាមួយទឹកឃ្មុំ ស្មើគ្នា ផឹកពី២០ ៤០ មីលីលីត្រ ព្យាបាលជំងឺស្លេកស្លាំង ។ បុកស្លឹកស្រស់សម្រាប់បំពោកលើដំបៅ ។ 

ជម្រក

 

ផ្កាកំពីងពួយ គឺជារុក្ខជាតិដែលត្រូវបានគេដាំនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ។ 

 

 

 

ពិពណ៌នា

រុក្ខជាតិនេះ ជាប្រភេទចុល្លព្រឹក្សខ្នាតតូច ។ ស្លឹករាងមូលទ្រវែង ដូចផ្លែលំពែង មានខ្នាយស្ទបតូចៗ ។ ផ្កាទោលពណ៌ស ឫពណ៌ចុងល័ក្ខ ចេញពីប្រគាបស្លឹក ។ ផ្លែមួយគូៗ រាងជាបំពង់តូចឆ្មារវែង ។ 

ឯកសារយោង

កែសម្រួលដោយ៖ សុខក្រម (Sokhakrom) 

 

ដក់ស្រង់ពី៖ សៀវភៅរុក្ខជាតិឱសថកម្ពជា (Cambodia Medical Plant) បោះពុម្ភឆ្នាំ២០០៦

រុក្ខឱសថផ្សេងទៀត