Mirabilis jalapa L
ផ្នែកដែលប្រើប្រាស់
រុក្ខជាតិនេះទាំងមូល
ការប្រើប្រាស់ជាឱសថ
គេប្រើប្រាស់រុក្ខជាតិនេះទាំងមូល ធ្វើជាឱសថព្យាបាលជំងឺដូចជា ដុះសាច់បំពងក រលាកផ្លូវនោម និងផ្លូវបន្តពូជ រដូវមិនទៀង ក្អកធ្លាក់ឈាម ទឹកនោមផ្អែម រលាកដោះ បិតបូស បិតតាអក ។ ផ្កា ព្យាបាល ក្អកចេញឈាម ។
កម្រិតនៃការប្រើប្រាស់៖ ឫសពី ១៥-២០ ក្រាម ដាំទឹកផឹក ។ ហាមស្រ្តីមានផ្ទៃពោះពិសា ។
ជម្រក
ផ្កាម៉ោងបួន ជារុក្ខជាតិដុះតាមគ្រាប់គេដាំលំអសួន ។
ពិពណ៌នា
រុក្ខជាតិនេះ ជាប្រភេទស្មៅកំពស់ពី ០,២ - ១ ម៉ែត្រ ដើមត្រង់បែកមែក និងមានថ្នាំងធំៗ ។ ស្លឹករាងដូចបេះដូង ដុះទល់ទងគ្នា រលោង ។ ផ្កា មានពណ៌ស្វាយ សផ្កាឈូក ពណ៌លឿង ក្លិនក្រអូបខ្លាំងនៅកណ្ដាលយប់ ឆែកជា៥ត្របកផ្កាត្រកួន ។ ផ្លែទុំពណ៌ខ្មៅ សំបកជ្រួញ នៅក្នុងផ្លែមានម្សៅ ។
ឯកសារយោង
កែសម្រួលដោយ៖ សុខក្រម (Sokhakrom)
ដក់ស្រង់ពី៖ សៀវភៅរុក្ខជាតិឱសថកម្ពជា (Cambodia Medical Plant) បោះពុម្ភឆ្នាំ២០០៦