(+855) 11 909 020 / 69 909 011

ពួច (ពួចធំ)

Rhodomyrtus tomentrosa (ait) Hass

ផ្នែកដែលប្រើប្រាស់

ឬស,ផ្លែ

ការប្រើប្រាស់ជាឱសថ

គេប្រើប្រាស់ឬស និងផ្លែនៃរុក្ខជាតិនេះ ធ្វើជាឱសថព្យាបាលជំងឺដូចជាៈ 

-ឬស ព្យាបាលរលាកថ្លើម ចុកស្រពន់ដៃជើង លីងចង្កេះ រាកមួល ស្រ្តីស្បូនធ្លាក់ឈាម។ 

ផ្លែ ធ្វើថ្នាំប៉ូវឈាម សសៃប្រសាទ និងឈឺអស់កម្លាំង។

-កម្រិតនិងបៀបប្រើៈ លាងទឹកឱ្យស្អាត ហាលក្រៀម ហាន់ល្អិត ស្ងោរផឹកពី ១៥-៣០ក្រាម ក្នុង១ថ្ងៃ។

ជម្រក

ពួចធំ ជារុក្ខជាតិដុះលើដីភ្នំ ទីវាល តាមផ្លូវ និងដីរាប។

ពិពណ៌នា

ពួចធំ ជារុក្ខជាតិប្រភេទឈើតូច កំពស់ ១-២,៥ម មែកមានរោមតូចៗ។ ស្លឹកខ្លីដុះទល់ទងគ្នារាងពងក្រពើ, ស្លឹកក្រាស់ស្រួយ ខាងក្រោមស្លឹកមានរោមពណ៌ស។ ផ្កាពណ៌ផ្កាឈូក ដុះ១ ទៅ៣ នៅប្រគាបស្លឹក ផ្កាចេញជា ៥ចេញជា៥ត្របក។ ផ្លែរាងមូល ពងក្រពើ ពេលទុំរាងពណ៌ស្វាយចាស់ ចុងផ្លែដូចមាត់ពួច។ 

 

ឯកសារយោង

-ដកស្រង់ពីៈ សៀវភៅរុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant) បោះពុម្ភឆ្នាំ២០០៦

-កែសម្រួលដោយៈ សុខក្រម

រុក្ខឱសថផ្សេងទៀត