(+855) 11 909 020 / 69 909 011

ដើមកន្ទួត

Phyllanthus acidus

ផ្នែកដែលប្រើប្រាស់

មែក, ស្លឹក, ដើម

ការប្រើប្រាស់ជាឱសថ

ដើមកន្តួត គឺជាឱសថពិសេស បើតាមក្បួនថ្នាំបុរាណខ្មែរ មែកនិងស្លឹកកន្តួត គេប្រើជាថ្នាំធ្វើឱ្យក្អួត ស្លឹកកន្តួតគេបុកបិតព្យាបាល ជំងឺឈឺចង្កេះ និងសរសៃស្យាទិច ហើយស្លឹកក៏អាចឆុងទឹកក្ដៅផឹកបានដែរ ព្រោះវាមានលក្ខណះជាថ្នាំ។

ជម្រក

ដើមកន្តួត គឺជាប្រភេទរុក្ខជាតិ ដែលមានលក្ខណះជាចុល្លព្រឹក្ស ដុះគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ មានកន្តួតផ្អែមនិងកន្តួតជូរ។

ពិពណ៌នា

ដើមកន្តួតមានកំពស់ពី ២ទៅ៨ម៉ែត្រ ស្លឹកគ្មានទង មានផ្កាជាចង្កោមទងតូចៗពណ៌ក្រហម មានផ្លែរសជាតិជូរនិងផ្អែម អាចបរិភោគបាន ហើយស្លឹកនិងត្រួយកន្តួយ គេយកទៅធ្វើជាបន្លែ សម្រាប់ទទួលទានអាហារ។

ឯកសារយោង

អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)

បោះពុម្ភឆ្នាំ២០០៦

រុក្ខឱសថផ្សេងទៀត