Asian Limna
ផ្នែកដែលប្រើប្រាស់
មែក,ស្លឹក
ការប្រើប្រាស់ជាឱសថ
គេប្រើប្រាស់មែក និងស្លឹក នៃរុក្ខជាតិនេះ ព្យាបាលជំងឺដូចជាៈ
-តាមក្បួនបុរាណខ្មែរ ដើម និងស្លឹក គេផ្សំជាថ្នាំចុកកន្រ្តាក់សាច់ដុំ។ ប្រើផ្នែកខាងក្រៅដើម និងស្លឹកលាយជាមួយផេះឈើ និងអំបិលបង្កើតបានជាថ្នាំកែសម្ភស្សស្បែកមុខ។ វាមានលក្ខណៈសំអាតរំងាប់ មេរោគ និងដើរខ្យល់ផងដែរ។
ជម្រក
ម្អមដីជារុក្ខជាតិ ដុះនៅលើដីខ្សាច់ សើម និងស្ងួត នៅក្នុងប្រទេសកម្ពុជា។
ពិពណ៌នា
ម្អមដី ជារុក្ខជាតិមានក្លិនប្រហើរ រស់បាន១ឆ្នាំ ដុះកន្លែងដីខ្សាច់ វាលស្រែ និងមាត់ទន្លេ។ ឬសវារាងឆ្មារស្រួចចាក់ចូលទៅក្នុងដី។ ផ្កាវាតូចៗពណ៌ស្វាយ។ ដើមខ្ចីៗ ប្រើជាគ្រឿងម្ហូបខ្មែរ ជាពិសេសសម្លរ។
ឯកសារយោង
ដកស្រង់ពីៈ សៀវភៅរុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants) បោះពុម្ភឆ្នាំ២០០៦