(+855) 11 909 020 / 69 909 011

វល្លិ៍គុយ

Willughbeine Cochinechinensis

ផ្នែកដែលប្រើប្រាស់

វល្លិ៍ ឬស និងជ័រ។

ការប្រើប្រាស់ជាឱសថ

ឬស និងវល្លិ៍ ព្យាបាលរាកមួល ជម្ងឺថ្លើម កន្ទាលត្រអាក ជំនួយកម្លាំងស្ត្រីទើប ឆ្លងទន្លេរួច ដោយដាំទឹក ឬត្រាំស្រា។ ជ័រ ព្យាបាលដង្កូវស៊ីធ្មេញ ដោយបន្តក់ជ័រចូលធ្មេញដង្កូវស៊ី និងព្យាបាលបូលដោយលាបពីលើបូស។

ឬស និងវល្លិ៍ ប្រើកម្រិត ១៥ ៣០ក្រាម ដាំទឹកហូប៕

ជម្រក

ជារុក្ខជាតិប្រភេទវល្លិ៍ តោងឡើងដើមឈើធំៗ។

  • ស្លឹក៖ ស្លឹកទល់ទង រាងទ្រវែងស្រួចចុង ផ្នែកខាងលើពណ៌បៃតងចាស់ មានទ្រនុងទទឹងច្បាស់ ភ្នែកខាងក្រោមពណ៌បៃតងខ្ចីជាងខាងលើ។
  • ផ្កា៖ ចេញពីប្រគានស្លឹក មានពណ៌ស
  • ផ្លែ៖ រាងមូល ប៉ុន្តែផ្លែក្រូចឆ្មា ពណ៌លឿងពេលទុំ។ ផ្លែៅខែ មិនានិងមេសា បរិភោគបាន។

ពិពណ៌នា

ដុះដោយខ្លួនឯង នៅតំបន់ព្រៃផ្នំ ព្រៃស្រោង និងមានតិចតួចនៅតាមព្រៃរបោះ។

ឯកសារយោង

ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ ៖ ក្រុមការងារ សុខក្រម - Sokhakrom

រុក្ខឱសថផ្សេងទៀត