(+855) 11 909 020 / 69 909 011

សុក្រំ

Xylia xylocarpa (Roxb) Taub

ផ្នែកដែលប្រើប្រាស់

សំបក ដើម និងផ្លែ។

ការប្រើប្រាស់ជាឱសថ

សំបក ដើម និងផ្លែ គេនិយមប្រើព្យាបាលក្អកធ្លាក់ឈាម។ សំបក ដើម ដាំទឹកហូប ព្យាបាលរាក ប្រមេះទឹកបាយ និងដំបៅ។ ប្រេងបានមកពីគ្រាប់ គេយកទៅព្យាបាលឬសដូងបាត និងឈឺតាមសន្លាក់ឆ្អឹង៕

ជម្រក

សុក្រំ ជាដើមឈើដែលមានកម្ពស់ ២០ ទៅ ៥ម៉ែត្រ។ ជាឈើមានតម្លៃសម្រាប់ធ្វើសសរផ្ទះ គ្រឿងសង្ហារឹមតិចតួច ទូក កាណូត និងរទេះគោ ក្របី។

ពិពណ៌នា

មានដុះនៅតាមតំបន់ព្រៃក្រាស់ និងព្រៃរបោះ ភាគច្រើននៅខេត្តពាយ័ព្យនៃប្រទេសកម្ពុជា។

 

ឯកសារយោង

អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)បោះពុម្ភឆ្នាំ២០០៦

រុក្ខឱសថផ្សេងទៀត