Vigna radiata (Linn)
ផ្នែកដែលប្រើប្រាស់
គ្រាប់។
ការប្រើប្រាស់ជាឱសថ
គ្រាប់សណ្ដែក អាចប្រើធ្វើជាថ្នាំបញ្ចុះទឹកនោម ព្យាបាលហើម និងបំបាត់ការឈឺក្បាល។ ដើម មានសារធាតុអាចបញ្ចុះកំដៅ។ គ្រាប់ស្ងោរ ឬឆុង ប្រើក្នុងករណីអណ្ដើក និងថ្លើមរីកធំ។ ម្សៅសណ្ដែក អាចបិទលើភ្នែកដែលឈឺ៕
ជម្រក
សណ្តែកបាយ ជាជាតិរុក្ខជាតិរស់បានតែមួយរដូវ។ មានកម្ពស់ពី ០,៥ ទៅ ០.៨ម៉ែត្រ។ ពន្លកគ្រាប់ហៅថា សណ្ដែកបណ្ដុះ ដែលគេស្គាល់ពេញពិភពលោក ដោយសារតែវាច្នៃធ្វើម្ហូបបានច្រើនមុខ ដើមវាប្រើធ្វើជាជី។ ម្សៅគ្រាប់សណ្ដែក អាចបញ្ចូលរោងចក្រធ្វើជាសរសៃគុយទាវ ឬមី។
ពិពណ៌នា
រុក្ខជាតិនេះ ត្រូវបានគេដឹងកាន់តែច្រើន ព្រោះត្រូវការគ្រាប់វា-ដុះគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ជាពិសេសនៅរដូវប្រាំងជុំវិញទន្លេសាប និងទន្លេមេគង្គ។