Acalypha indica
ផ្នែកដែលប្រើប្រាស់
រុក្ខជាតិទាំងមូល។
ការប្រើប្រាស់ជាឱសថ
ជាថ្នាំរំសាយស្លេស្ម បំបាត់ក្អក ហត់ ផ្សះ បន្ទន់លាមក រលាកទងសួត និងរលាកសួត។ ប្រើក្នុងកំម្រិត ១៥ ទៅ ៣០ក្រាមដាំផឹក។ ប្រើខាងក្រៅ សម្រាប់ព្យាបាលរមាស់ និងពស់ចឹក ដោយយកស្លឹកស្រស់បុកបិតពីលើមុខពស់ចឹក៕
ជម្រក
ជាប្រភេទស្មៅមានកម្ពស់ពី ៤០ ទៅ ១០០សង់ទីម៉ែត្រ។ ដើមត្រង់បែកមែកច្រើន។
ស្លឹក៖ ស្លឹកទន់ រាងមូល ស្រួចចុងបន្តិច គែមស្លឹកមានធ្មេញរណារតូចៗ ទងស្លឹកវែង ដុះចេញពីដើមទំហំស្លឹកបណ្តោយ ៣,៥ ដល់ ៥សង់ទីម៉ែត្រ ទទឹង២,៥ ដល់ ៤សង់ទីម៉ែត្រ។
ផ្កា៖ ដុះចេញពីដើម និងចេញពីគ្រប់ប្រគាបទងស្លឹក មានទងវែង និងសន្លឹកតូចមួយនៅប្រគាបទងបន្តបន្ទាប់ រាងជាស្លឹកតូចៗ តាមបណ្ដោយទងផ្កា។
ពិពណ៌នា
ដុះតាមភូមិ ដីចំការ និងដីសើម។