(+855) 11 909 020 / 69 909 011

ស្ពឺ

Averrhoa carambola Linn

ផ្នែកដែលប្រើប្រាស់

ផ្លែ សំបក និងស្លឹក។

 

 

ការប្រើប្រាស់ជាឱសថ

លាមកឈាម គ្រួសតម្រងនោម និងចេញញើសច្រើនជាដើម៕

ជម្រក

ស្ពឺ ជារុក្ខជាតិធុនតូច មានមែកធ្លាក់សំយ៉ាកមកក្រោម។

ស្លឹក៖ស្និតសេសដុះឆ្លាស់គ្នា កូនស្លឹករាងដូចស៊ុត ឬរាងដូចផ្លែលំពែងចុងស្រួច គែមស្លឹកពេញ រលោង ឬមានរោមស្តើងៗនៅខាងលើ ខាងក្រោមពណ៌បៃតង និងរលោង។

កញ្ចុំផ្កា៖ចេញតាមប្រគាបស្លឹក ឬចេញតាមសំបកដើម ឬមែកជាចង្កោមខ្លីៗ ផ្កាពណ៌ផ្កាឈូក ឬស្វាយភាវ។

ផ្លែ៖មានទឹកច្រើន រាងទ្រវែង ឬទ្រវែងទាលសងខាងមានទ្រនុង ឬចង្អូរធំៗ ពណ៌លឿងពេលទុំ។

 

ពិពណ៌នា

ដាំនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។

 

ឯកសារយោង

អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)បោះពុម្ភឆ្នាំ២០០៦

រុក្ខឱសថផ្សេងទៀត