(+855) 11 909 020 / 69 909 011

ស្តៅ

Azadirachta indica A juss

ផ្នែកដែលប្រើប្រាស់

សំបក ស្លឹក និងផ្កា។

 

ការប្រើប្រាស់ជាឱសថ

ស្តៅ មានសមត្ថភាពអាចព្យាបាល៖

  • ព្យាបាលទឹកនោមផ្អែម រោគសើស្បែក គ្រុនចាញ់ និងគ្រុន។
  • ជំងឺមួលឈាម ចុកពោះ ទម្លាក់ព្រូនចង្កឹះ និងអៀន។
  • របួស និងហើម។

ស្លឹក និងផ្កា ប្រើជាបន្លែ, ផ្កានិងស្លឹក ដាំទឹកផឹកពី ២០០ ទៅ ៤០០មីលីលីត្រ ឬម្សៅស្ងួតពី ៥ ទៅ ១០មីមីលីក្រាម ផឹកសម្រាប់ព្យាបាលទឹកនោមផ្អែម។

ផ្កា និងស្លឹក កំឡោចសម្រាប់ព្យាបាលរោគសើរស្បែក, ដាំសំបកផឹកពី ៣០០ ទៅ ៦០០មីលីលីត្រ សម្រាប់ព្យាបាលគ្រុនចាញ់ និងគ្រុនក្តៅមួលឈាម។ ម្សៅស្ងួតលាយជាមួយនឹងទឹកឃ្មុំក្នុងកម្រិត ៤ ទៅ ៦មីលីក្រាម សម្រាប់ព្យាបាលចុកពោះ និងទម្លាក់ព្រូន។ សំបក បុកកិនឱ្យម៉ត់ សម្រាប់បំពោកលើរបួស​ ឬហើម៕

ជម្រក

ជាព្រឹក្សធំមានដើមត្រង់។ ស្លឹកស្និត មានកូនស្លឹក ៥-៦ គូទល់ទងគ្នា រាងដូចស៊ុត ដូចផ្លែលំពែងស្រួច ចុង គ្មានទង ឬស្ទើរគ្មានទង គែមស្លឹករាងធ្មេញរណារ៉ រលោង។ ផ្កាពណ៌សច្រើន។ ផ្លែប្រភេទផ្លែមានសាច់រាងស៊ុតទ្រវែងបន្តិច ពណ៌លឿងភាវ។ គ្រាប់មានតែមួយ រាងទ្រវែងដូចចង្អូរ។

ពិពណ៌នា

ដុះនៅឯកឯងពេញព្រៃ និងក្នុងភូមិ ពេញប្រទេសកម្ពុជា។

ឯកសារយោង

អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)បោះពុម្ភឆ្នាំ២០០៦

រុក្ខឱសថផ្សេងទៀត