Quisqualis indica Linn
ផ្នែកដែលប្រើប្រាស់
ផ្លែ ឬស និងគ្រាប់។
ការប្រើប្រាស់ជាឱសថ
តាមក្បួនឱសថបុរាណ ផ្លែនិងគ្រាប់ គឺប្រើប្រាស់ថ្នាំទម្លាក់ព្រូន ជាពិសេសព្រូនចង្កឹះ។ ប្រសិនបើយើងប្រើច្រើនហួសកម្រិត គឺអាចបង្កឱ្យក្អួតចង្អោរ រហូតដល់សន្លប់មិនដឹងខ្លួនផងដែរ។
ចំពោះ គ្រាប់ គឺយកទៅដាំទឹកផឹក សម្រាប់ព្យាបាលក្មេងរាគរូស។ ទឹកច្របាច់ចេញពីទឹកស្លឹក ប្រើជាថ្នាំព្យាបាលបូស ទ្រនិចនិងដំបៅ។ រីឯស្លឹកផ្ទាល់វិញ បុកបិទនៅក្បាល សម្រាប់ការឈឺក្បាល ដែលបណ្តាលមកពីគ្រុនចាញ់ធ្ងន់ធ្ងរ។
នៅតាមតំបន់ខ្លះ ក្នុងប្រទេសកម្ពុជា ផ្លែ និងគ្រាប់ ត្រូវបានគេនាំយកមកប្រើក្នុងការព្យាបាឈឺធ្មេញ បូសទ្រនិចច និងមុខដំបៅរលាក៕
ជម្រក
ដើមសក់សេះ មានដុះនៅតំបន់កណ្តាល នៃប្រទេសកម្ពុជា គេដាំយ៉ាងទូលំទូលាយ ភាគច្រើនសម្រាប់លម្អ។ សព្វថ្ងៃនេះ មានគេដាំជាច្រើននៅប្រទេសក្តៅ ជួនកាលដើមសម្រាប់ធ្វើរបង។
ពិពណ៌នា
សក់សេះ ឬអណ្តុងប្រាំងធំ ជាវល្លិ៍ខ្ចីៗ មានរោមខ្លីៗ តិចៗ។ ស្លឹកមានបណ្តោយ ៥ ទៅ ១៥សង់ទីម៉ែត្រ ជាប្រភេទស្លឹកទោល ដុះទល់គ្នាគែមស្លឹកពេញ។ ផ្កាមានកេសរញី និងឈ្មោល ជាមួយគ្នា ជាចង្កោមរាងជាស្ទបកួតូច ចេញនៅចុងមែក ឬប្រគាបស្លឹកមិនចេញតាមមែកទេ ផ្កានីមួយៗ រាងទ្រវែង។ ផ្លែស្ងួតសំបកក្រៅទុំមិនប្រេះ មានជ្រុង ៥ មានគ្រាប់តែមួយ។
ឯកសារយោង
អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants) បោះពុម្ភឆ្នាំ២០០៦